ចង់​ដឹង​កន្លែង​លក់​ ​Like​ ​ធ្វើ​ការ​យ៉ាង​មិច​ ​តោះ​ទស្សនា​ទាំង​អស់​គ្នា

  • 2017-05-13 07:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ត្រូវ​ចែកចាយ​ពេញ​អ៊ីនធឺណិត​ ​ក្រោយ​បាន​បង្ហាញ​ពី​ក្រុមហ៊ុន​មួយ​ក្នុង​ប្រទេស​ចិន​ដែល​ផ្ដល់​សេវា​ចុច​ ​Like​ ​(លក់ Like)​ ​លើ​បណ្ដាញ​សង្គម​ ​Facebook​ ​ទៅ​កាន់​អតិថិជន​ពិី​គ្រប់​ទិសទី។

ក្រុមហ៊ុន​នោះ​បាន​ប្រើ​ស្មាតហ្វូន​ប្រមាណ​ ១០ ០០០​ ​គ្រឿង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ ​Like​ ​ក៏​ដូច​ជា​វាយ​តម្លៃ​ ​(Rate, Review)​ ​ឲ្យ​ ​App​ ​នានា​របស់​អតិថិជន។

​ទន្ទឹម​អាជីវកម្ម​លក់​ ​Like​ ​នេះ​ ​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ កំពុង​រីក​ដុះដាល​ស្ទើរ​តែ​គ្រប់​ប្រទេស​ ​ប៉ុន្តែ​បណ្ដុំ​ក្រុមហ៊ុន​ផ្ដល់​សេវា​ប្រភេទ​នេះ​ធំ​បំផុត​ ​គឺ​ចិន​ ​រុស្សី​ ​និង​ឥណ្ឌា៕

ប្រភព៖ asiantown   ប្រែ​សម្រួល៖ រដ្ឋ