កុំព្យូទ័រ​ជាង​ ​១០​ ​ម៉ឺន​គ្រឿង​កំពុង​ត្រូវ​បច្ចេកវិទ្យា​អាមេរិក​ចាប់​ជំរិត

  • 2017-05-13 08:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ransomware​ ​ដែល​ជា​បច្ចេកវិទ្យា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់​អាមេរិក​ ​NSA​ ​កំពុង​​​អុកឡុក​ពេញ​ពិភពលោក​ ក្រោយ​មិន​អាច​គ្រប់គ្រង​បាន​ ​ខណៈ​កុំព្យូទ័រ​ជាង​ ១០​ ​ម៉ឺន​គ្រឿង​តាម​បណ្ដា​ប្រទេស​ប្រមាណ​​៩៩​ ​ជុំវិញ​ពិភពលោក​កំពុង​គាំង​ក្រោយ​ឆ្លង​មេរោគ​នេះ។

កុំព្យូទ័រ​ដែល​ជួប​បញ្ហា​គឺ​ជា​ប្រភេទ​ប្រើ​ភ្ជាប់​នឹង​ម៉ាស៊ីន​មេ​ ​(Server)​ ​ហើយ​កុំព្យូទ័រ​តាម​មន្ទីរ​ពេទ្យ​ ​ចំណត​រថ​ភ្លើង​ក្រោម​ដី​ ​ក្រុមហ៊ុន​ឯកជន​ ​និង​សាលារៀន​ជា​ច្រើន​ក្នុង​ចក្រភព​អង់គ្លេស​ ​សហរដ្ឋអាមេរិក​ ​ចិន​ ​រុស្សី​ ​អេស្ប៉ាញ​ ​និង​អ៊ីតាលី​ ​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ច្រើន​ជាង​គេ។

កុំព្យូទ័រដែលឆ្លង Ransomware

ករណី​នេះ​ ​លោក​ ​Edward Snowden​ ​ដែល​ជា​អតីត​អ្នក​ជំនាញ​របស់​ ​NSA​ ​ថ្លែង​ថា ​នេះ​ជា​កំហុស​របស់​អាមេរិក​ដែល​បង្កើត​ឲ្យ​មាន​បច្ចេកវិទ្យា​ខ្ពស់​ហួស​មិន​អាច​គ្រប់គ្រង​បាន​។ ​​បច្ចុប្បន្ន​គ្មាន​នរ​​ណា​អាច​កំណត់​ទី​អត្តសញ្ញាណ​នៃ​ក្រុម​ ​Hacker​ ​ដែល​ជ្រៀត​គ្រប់គ្រង​ ​និង​សាយភាយ​ ​Ransomware​ ​នោះ​ទេ។

ដើម្បី​បី​ជា​ថ្នូរ​នឹង​ការ​បើក​ឲ្យ​ដំណើរការ​កុំព្យូទ័រ​ដែល​ជាប់​គាំង​ទាំង​នោះ​វិញ​ ​Hacker​ ​បាន​កំណត់​ឲ្យ​មាន​ការ​ដោះដូរ​ជា​ប្រាក់​ប្រមាណ​៣០០​ ​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ​ប៉ុន្តែ​​បញ្ជូន​ជា​ ​Bitcoin​ ​ដែល​ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​ថ្មី​មួយ​ប្រភេទ​ដែល​ចរាចរណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ហើយ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រាក់​ដុល្លារ​ ​(១Bitcoin​ ​ស្មើ​ ​១៦៩៧​ ​ដុល្លារ)៕

រង្វង់ខៀវ ជាប្រទេសរងការវាយប្រហារពី Ransomware

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ