តារា​សម្ដែង ពេជ្រ ខេនឌី​ បើក​ហាង​ "គុន​ល្បុក្ក​តោ​ក្លឹប" ​​កក្រើក​ខេត្ត​សៀម​រាប​

  • 2017-05-15 03:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​​តារា​សម្ដែង​ ពេជ្រ ខេនឌី បាន​បើក​​សម្ពោធ​ភោជនីយដ្ឋាន​ គុន​ល្បុក្ក​តោ​ក្លឹប​ មួយ​កន្លែង​​ក្នុង​ខេត្ត​សៀម​រាប ក្នុង​នោះ​ក៏​​មាន​ការ​អញ្ជើញ​ចូល​រួម​យ៉ាង​ខ្ពង់​ខ្ពស់​ពី​គណ​ប្រតិភូ​ខេត្ត​ និង​អ្នក​សិល្បៈ​​ជា​ច្រើន​រូប​ផង​ដែរ​។

​ ពេជ្រ ខេនឌី បាន​ឲ្យ​ដឹង​ថា​នាង​បើក​ភោជនីយដ្ឋាន​ "គុន​ល្បុក្ក​​តោ​ក្លឹប"​ នេះ​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​កីឡា​​ក្បាច់​គុន​បូរាណ​ខ្មែរ​ (គុន​ល្បុក្ក​តោ​) ​​ទៅ​កាន់​​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​ទឹក​ដី​អង្គ​ខេត្ត​សៀម​ឲ្យ​បាន​ជ្រាប​ថា​ខ្មែរ​ពិត​ជា​មាន​ក្បាច់​គុន​បូរាណ​ មិន​បាន​លួច​ចម្លង​ពី​ប្រទេស​ជិត​ខាង​ឡើយ​។

ភោជនីយដ្ឋាន​ "គុន​ល្បុក្ក​តោ​ក្លឹប"​ នេះ​ដែរ​ក្នុង​មួយ​សប្ដាហ៍​មាន​ការ​បង្ហាញ​​ជូន​ក្បាច់​គុន​ ល្បុក្ក​តោ ២ ថ្ងៃ​រៀង​រាល់​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅ​ ​ចាប់​ពី​ម៉ោង​៧​យប់​​។ ភោជនីយដ្ឋាន​ "គុន​ល្បុក្កតោ​ក្លឹប​" ក៏​មាន​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​​ប្រចាំខែ​ ប្រចាំ​​ឆ្នាំ ​ប្រចាំ​ត្រី​មាស​ ដើម្បី​ជ្រើស​រើស​យក​ទៅ​ប្រកួត​ជម្រើស​ជើង​ឯក​ប្រ​ចាំ​ប្រទេស​យក​ទៅ​ប្រកួត​ក្រៅ​ប្រទេស​។ ពេជ្រ ខេនឌី បន្ថែម​។

ពេជ្រ ខេនឌី ថ្លែងថា ៖ ​“ខ្ញុំ​បើក​ភោជនីយដ្ឋាន​ គុន​ល្បុក្កតោ​ មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​សំណាក់​លោក​តា​ សាន​ គឹមស៊ាន​ ​ដែល​ជា​អ្នក​ចង​ក្រង​ក្បាច់​គុន​បូរាណ​ខ្មែរ​ គាត់​គឺ​ជា​ជីតា​របស់​ខ្ញុំ​ ខ្ញុំ​ចំ​ណាយ​ដើម​ទុន​អស់​ ៣០ ម៉ឺន​ផង​ដែរ​​ក្នុង​ការ​បើក​ភោជនីយដ្ឋាន គុន​ល្បុក្ក​តោ​ក្លឹប​សព្វ​ថ្ងៃ​នេះ​ ភោជនីយដ្ឋាន​ គុន​ល្បុក្ក​តោ​​ក្លឹប​ របស់​ខ្ញុំ​មាន​សិស្ស​ប្រុស​ស្រី​ចំនួន​៤០ នាក់​" ។

គួរ​បញ្ជាក់​ថា​ ភោជនីយដ្ឋាន​​ "គុន​ល្បុក្ក​តោ​ក្លឹប​" នេះ​មាន​ទទួល​បង្រៀន​សិស្ស​ដែល​​មាន​បំណង​ចង់​រៀន​ក្បាច់​គុន​បូរាណ​ខ្មែរ​តែ​ពុំ​មាន​លទ្ធភាព​រៀន​​ ភោជនីយដ្ឋាន ​"គុន​ល្បុក្ក​តោ​ក្លឹប​" ផ្ដល់​ជូន​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​។ ចំណែក​ឯ​អ្នក​ដែល​ពុំ​មាន​ជីវភាព​ខ្វះ​ខាត​ក្នុង​មួយ​ខែ​ត្រូវ​បង់​ ១០ ដុល្លារ​៕ ​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន