លោកតា១០១ឆ្នាំ បំបែកកំណត់ត្រាមនុស្សចាស់បំផុត​ លោតពីលើអាកាស

  • 2017-05-15 03:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អង់គ្លេស​អាយុ ១០១​ឆ្នាំ បាន​បំបែក​កំណត់​ត្រា​ពិភព​លោក​ជា​មនុស្ស​វ័យ​ចំណាស់​ជាង​គេ​បំផុត​ក្នុង​លោក​ដែល​ទម្លាក់​ខ្លួន​ពី​លើ​យន្ត​ហោះ​កម្ពស់ ៤,៥​គីឡូម៉ែត្រ​នៅ​ទីក្រុង Devon ​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ១៤​ឧសភា ម្សិលមិញ។

លោក​តា Bryson William Verdun Hayes បាន​លោត​បំបែក​កំណត់​ត្រា​បច្ចុប្បន្ន​គួរ​ឲ្យ​កោត​សរសើរ​ដោយ​រង់ចាំ​ឈរ​មើល​ពី​កូន​ចៅ​ ៤​ជំនាន់​ នៅ​វាល​ស្មៅ​​មួយ​នៃ​តំបន់ Honiton ទីក្រុង​ខាង​លើ។​

លោកតា Hayes មាន​អាយុ ១០១​ឆ្នាំ និង​៣៨​ថ្ងៃ ជា​អតីត​មន្ត្រី​យោធា​ម្នាក់ ហើយ​លោក​ធ្លាប់​​ប៉ុនប៉ង​លោត​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​មុន​ដើម្បី​ប្រារព្ធ​ខួប ១០០​ឆ្នាំ​ខ្លួន​ឯង។

កំណត់​ត្រា​លើក​មុន គឺ​គ្រប់​គ្រង​ដោយ​បុរស​ជនជាតិ​កាណាដា​ដែល​បាន​លោត​ពី​លើ​អាកាស​​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៣ នៅ​អាយុ ១០១​ឆ្នាំ និង ៣​ថ្ងៃ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម