អបអរ! ស្រីស្អាតអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ក្លាយជាម្ចាស់​មកុដបវរកញ្ញាអាមេរិកឆ្នាំ ២០១៧

  • 2017-05-15 04:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មកុដ​បវរ​កញ្ញា​អាមេរិក​ប្រចាំ​ឆ្នាំ​ ២០១៧​ ត្រូវ​បាន​រក​ឃើញ​ហើយ​គឺ​បាន​ទៅ​លើ​ ស្រី​ស្អាត​មក​ពី​សាធារណរដ្ឋកូឡុំប៊ី​ ។

កាលពី​ថ្ងៃអាទិត្យម្សិលមិញ កម្មវិធី​ផ្សាយ​ផ្ទាល់​ដ៏​អស្ចារ្យ​ "Miss USA 2017" ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង​ Las Vegas និងបាន​រកឃើញបវរ​កញ្ញា​គ្រង​តំណែង​ប្រចាំឆ្នាំ​ហើយ ។ ស្រីស្អាតរូបនោះមាន​ឈ្មោះ​ថា​ Kara McCullough មាន​អាយុ​ ២៥​ឆ្នាំ​ មក​ពី​ District of Columbia ។

Kara McCullough គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​នុយក្លេអ៊ែរ​ នៅ​ "United States Nuclear Regulatory Commission "។ នាង​បាន​ក្លាយ​ជា​បរវរកញ្ញា​មួយ​រូប​ទៀត​ហើយ​របស់​រដ្ឋ​ District of Columbia បន្ទាប់​ពី​នាង​ Deshauna Barber  ដែល​បាន​គ្រង​តំណែង​នេះ​កាល​ពី​ឆ្នាំ​មុន​។

អំឡុង​ពេល​ប្រកួត​នាង​ត្រូវ​បាន​សួរ​ពី​បញ្ហា​ទាក់ទង​នឹង​ការ​ថែទាំ​សុខភាព​ ដែល​ពេល​នោះ​នាង​ឆ្លើយ​បាន​យ៉ាង​ល្អ​ ដែល​នាំ​ឲ្យ​នាង​បាន​ឈាន​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​បន្ត​។

McCullough ​ត្រូវ​បាន​ក្លាយ​ជា​បវរកញ្ញា​ដែល​ស្ថិត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​ បវរកញ្ញា​រដ្ឋ​ New Jersey នាង​ Chhavi Verg និង​បវរកញ្ញា​រដ្ឋ​ Minnesota នាង​ Meridith Gould ។

បេក្ខនារី​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង​អស់​ត្រូវ​បាន​សួរ​ពី​និយមន័យ​នៃ​ "នារី​ភេទ​” តើ​ពួកគេ​យល់​យ៉ាងណា​។ ខណៈ​នោះ​ McCullough បាន​និយាយ​ថា​ នាង​មិន​ចង់​ប្រើ​ពាក្យ​ "នារីភេទ” ទេ​ ដោយ​ចង់​ប្រើ​ពាក្យ​ផ្សេង​វិញ​គឺ​ "សមភាព​” ព្រោះ​នាង​គិត​ថា​ ស្រ្តី​ក៏​មាន​សិទ្ធិ​ស្មើ​គ្នា​នឹង​បុរស​ដែរ​ ជាពិសេស​នៅកន្លែង​ធ្វើ​ការ​

ជា​រួម​តាមរយៈ​ រូប​សម្រស់​ និង​ភាព​វៃ​ឆ្លាត​ផ្នែក​ចំណេះ​ដឹង​របស់​បេក្ខនារី​រូប​នេះ​ហើយ​ ទើប​បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​បវរកញ្ញា​អាមេរិក​ប្រចាំ​ឆ្នាំ​ ២០១៧​នេះ​៕

ចុចអាន៖ Wow! Yaya ត្រូវ​បានអញ្ជើញឲ្យចូលរួមកម្មវិធី​បង្ហាញម៉ូដផលិតផលម៉ាកល្បី LV នៅជប៉ុន

ប្រភព៖ People   ប្រែ​សម្រួល៖ យី សុធារី