អ្វីទៅជាការវាយប្រហារនៃបច្ចេកវិទ្យា WannaCry ដែលពិភពលោកកំពុងជ្រួលច្របល់?
- 2017-05-17 02:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីទៅជាការវាយប្រហារនៃបច្ចេកវិទ្យា WannaCry ដែលពិភពលោកកំពុងជ្រួលច្របល់?
ចន្លោះមិនឃើញ
ថ្មីៗនេះពិភពនៃបច្ចេកវិទ្យាកុំព្យូទ័ររបស់ពិភពលោក កំពុងទទួលរងការវាយប្រហារយ៉ាងធំមួយនៃមេរោគមានឈ្មោះថា WannaCry ។ វាជា "Ransomware” ប្រភេទមេរោគម្យ៉ាង ដែលលុកលុយជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ហើយតម្រូវឱ្យជនរងគ្រោះធ្វើការផ្ញើលុយទៅឱ្យម្ចាស់បង្កើតមេរោគនោះ ជាថ្នូរដើម្បីទទួលបានត្រលប់មកវិញ នូវឯកសារសំខាន់ផ្សេងៗក្នុងកុំព្យូទ័ររបស់ខ្លួន ពុំដូច្នោះទេ រាល់បណ្ដាឯកសារទាំងអស់នឹងត្រូវកម្ទេចចោលពីមេរោគដ៏សាហាវនោះ។
គិតត្រឹមចុងសប្ដាហ៍កន្លងទៅ មានកុំព្យូទ័រប្រមាណ ៥៧ ០០០ គ្រឿង ក្នុងបណ្ដាប្រទេស ១៥០ ទទួលរងការវាយប្រហារនូវមេរោគនោះ។ តាមការស្រាវជ្រាវបង្ហាញថា ប្រទេសក្នុងតំបន់អឺរ៉ុបរងផលប៉ះពាល់ខ្ពស់ជាងគេ ដោយរួមបញ្ចូលទាំងកុំព្យូទ័រនៃបណ្ដាក្រុមហ៊ុនធំៗ គួបផ្សំទាំងធនាគារ, មន្ទីរពេទ្យ, និងទីភ្នាក់ងាររាជរដ្ឋាភិបាលមួយចំនួនទៀតផងដែរ។
ការគំរាមកំហែងនៃមេរោគនោះ ដំបូងឡើយវាទុកពេល ៣ ថ្ងៃសម្រាប់ឱ្យអ្នកផ្ញើលុយទៅកាន់លេខគណនីមួយ ក្នុងទំហំសាច់ប្រាក់ ៣០០ ដុល្លារ Bitcoins (១ Bitcoin ស្មើ ១ ៦៩៨ ដុល្លារ) ករណីបើលើសចំនួន ៣ ថ្ងៃវានឹងគុណឡើងដល់ ៦០០ ដុល្លារនៃ Bitcoins ។ ករណីបើពុំមានការធ្វើតាមលក្ខខណ្ឌទាំងអស់នោះទេ រាល់ឯកសារទាំងអស់ក្នុងកុំព្យូទ័រនឹងត្រូវបានលុបចោលទាំងស្រុង ហើយអ្នកក៏គ្មានថ្ងៃអាចទាញយកវាត្រលប់មកវិញបានដែរ។
ខាងក្រោមជាពពួក File (ឯកសារ) ដែលជាគោលដៅនៃការវាយលុកខ្លាំងបំផុតពីមេរោគនោះ:
.3gp .7z .ARC .avi .backup .bat .cmd .csv .dch .flv .gif .psd .raw .rar .tar .txt .wav .wma .zip
ប្រភព: http://bgr.com/2017/05/15/wanna-cry-ransomware-virus-windows-wannacry-explainer/