ប្រើ​ TeamViewer អាច​​បញ្ជា​កុំព្យូទ័រ​អ្នក​ដទៃគ្មាន​បញ្ហា​ ទោះ​នៅ​ឆ្ងាយ​គ្នា​រាប់ពាន់​គីឡូ​ដី​

  • 2017-05-17 03:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​អាជីវកម្ម​ជា​ច្រើន​សុទ្ធ​សឹង​តែ​តម្រូវ​ឱ្យ​មាន​ការ​ប្រើប្រាស់​នូវ​ឧបករណ៍​អេឡិចត្រូនិក​កុំព្យូទ័រ​។ ​ធ្លាប់​គិត​ទេ? ចុះ​បើ​ថ្ងៃ​ណា​មួយ​យើង​ចង់​បង្រៀន​ដៃ​គូ​សហការ​ឫ​មិត្តភ័ក្ដិ​ពី​វិធីសាស្ត្រ​ប្រើប្រាស់​មុខងារ​អ្វី​មួយ​នៅ​លើ​កុំព្យូទ័រ ប៉ុន្តែ​គេ​នៅ​ឆ្ងាយ​ពី​យើង​ដល់​ក្រៅ​ប្រទេស​ តើ​យើង​នឹង​រក​ដំណោះស្រាយ​បែប​ណា?

តាម​ពិត​ទៅ​គឺ​ងាយ​បំផុត Sabay ជឿ​ថា​មាន​ប្រិយមិត្ត​មួយ​ចំនួន​តូច​បាន​ស្គាល់​រួច​មក​ហើយ​នូវ​កម្មវិធី​ TeamViewer ដែល​យើង​ប្រើ​វា​សម្រាប់​ធ្វើការ​បញ្ជា​ (Remote) នៅ​លើ​កុំព្យូទ័រ​របស់​នរណា​ម្នាក់​ មិន​ថា​នៅ​ទី​ណា​នោះ​ឡើយ ឱ្យ​តែ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​កំពុង​ដំណើរការ​ និង​ស្គាល់​ពី ID កំណត់​របស់​កុំព្យូទ័រ​នោះ​។

១.អ្នក​អាច​ចុច​ទាញ​យក​ TeamViewer នៅ​ត្រង់​នេះ​ (http://filehippo.com/download_teamviewer/) ២.ក្រោយ​ទាញ​យក​ចប់​ សូម​ធ្វើ​ការ Install ហើយ​បើក​ដំណើរការ​កម្មវិធី ៣.សួរ​រក​នូវ​ ID នៃ​កុំព្យូទ័រ​អ្នក​ម្ខាង​ទៀត ហើយ​វាយ​បញ្ចូល​នូវ​ប្រអប់​ Partner ID > ចុច​ Connect to Partner ៤.វាយ​បញ្ចូល​ជា​បន្ត​នូវ​លេខ​កូដ Password នៃ​កុំព្យូទ័រ​របស់​អ្នក​ម្ខាង​ទៀត​ ៥.ក្រោយ​បញ្ចប់​ចំណុច​ខាង​លើ​រួច​ហើយ អ្នក​នឹង​លោត​ចេញ​ផ្ទាំង​ធំ​មួយ ដែល​យើង​អាច​ធ្វើ​ការ​បញ្ជា (Remote) ដោយ​ប្រើប្រាស់​ Mouse និង​ Keyboard ពី​ខាង​យើង ប៉ុន្តែ​អាច​បញ្ចូល​ទិន្នន័យ​ការ​ចុច​បើក​អ្វី ផ្សេង​នៅ​លើ​កុំព្យូទ័រ​អ្នក​ម្ខាង​ទៀត​នោះ​។

យ៉ាងណាមិញ​បើ​ប្រិយមិត្ត​មាន​ចម្ងល់​ មិន​ជាក់​ច្បាស់​ត្រង់​ចំណុច​ណា​មួយ​ អ្នក​អាច​ធ្វើ​ការ​ Comment នៅ​ប្រអប់​ខាង​ក្រោម ដើម្បី​ឱ្យ​ក្រុម​ការងារ​យើង​ខ្ញុំ​រីករាយ​ក្នុង​ការ​ផ្ដល់​ដំណោះ​ស្រាយ​យ៉ាង​សម​ស្រប​ទៅ​វិញ​សម្រាប់​អ្នក​រាល់​គ្នា។​​​

អត្ថបទ៖ កៅ រក្សា