បង្អែមសង់ខ្យាកូនឆ្កែ កំពុងល្បីលើបណ្ដាញសង្គមថៃ

  • 2017-05-17 03:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​បង្អែម​សង់ខ្យា​​រាង​កូន​ឆ្កែ​ដេក​ ចេញ​ពី​ហាង​លក់​បង្អែម​មួយ​នៅ​ថៃ​​កំពុង​ល្បី​លើ​បណ្ដាញ​សង្គម និង​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​ព្រោះ​តែ​ពុំ​ដែល​ជួបប្រទះ។

ម្ចាស់​ហាង​បាន​បញ្ជាក់​ប្រាប់​អតិថិជន​ថា ទោះ​បី​ជា​វា​មាន​រូប​រាង​ដូច​កូន​ឆ្កែ​ក៏​ពិត​មែន​ តែ​វា​​មិន​បាន​ប្រើ​​ប្រាស់​សាច់​ឆ្កែ​​លាយ​ឡំ​ក្នុង​បង្អែម​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​សង់ខ្យា​ដូង​ធម្មតា​ដែល​ជា​ទូទៅ​មាន​​រាង​ជា​រូប​ផ្កា។

បើ​តាម​ប្រភព​គេហទំព័រ​ថៃ Coconut ផ្សាយ​ថា ​ហាង​ខាងលើ​​ស្ថិត​នៅ​​ខេត្ត​​បៈធុមថានី ដែល​ជា​​ការ​ច្នៃ​ថ្មី​មិន​ធ្លាប់​មាន​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ​។ ​អ្នក​ខ្លះ​ប្រាប់​ថា ពួក​គេ​មិន​ហ៊ាន​ហូប​ទេ ​ព្រោះ​វា​ដូច​កូន​ឆ្កែ​ពេក និង​មាន​អារម្មណ៍​ថា​ដូច​ហូប​កូន​ឆ្កែ​របស់​ខ្លួន​កំពុង​ចិញ្ចឹម​អីចឹង។ សង់ខ្យា​កូន​ឆ្កែ​នេះ​មួយ​តម្លៃ ២៥​បាត ឬ ៣០០០​រៀល​៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី