ថ្មីបំផុត! ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុត្រឹម ២ ម៉ោង នឹងបើកការដ្ឋាន....
- 2017-05-17 03:26:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីបំផុត! ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុត្រឹម ២ ម៉ោង នឹងបើកការដ្ឋាន....
ចន្លោះមិនឃើញ
ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុចំណាយពេលត្រឹម ២ម៉ោង នឹងចាប់ផ្ដើមដំណើរការសាងសង់នៅចុងឆ្នាំ ២០១៧នេះហើយ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។
គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះ នឹងត្រូវគ្រោងវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារ ដោយក្រុមហ៊ុន China Communications Construction Company របស់ប្រទេសចិន។
កន្លងមកឯកឧត្ដម ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ផ្លូវល្បឿនលឿននេះនឹងត្រូវចំណាយថវិកា ប្រមាណ១៩០០លានដុល្លារអាមេរិក។ គម្រោងនេះកំពុងតែពិភាក្សាជាមួយក្រុមហ៊ុនចិនខាងលើ ដែលជាអ្នកទទួលខុសត្រូវលើការសាងសង់ និងក៏ចេញជាគម្រោងច្បាស់ការហើយ។ ផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជាគឺនឹងសាងសង់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុប្រវែងជាង ១៩០គីឡូម៉ែត្រ អាចធ្វើដំណើរត្រឹមរយៈពេល២ម៉ោងប៉ុណ្ណោះ។
ឯកឧត្ដមបានបញ្ជាក់ទៀតថា អ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ មិនត្រឹមតែចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុវត្ថិភាពខ្ពស់ទៀតផង។ ហើយអ្នកធ្វើដំណើរទាំងអស់ កុំបារម្ភមានគោក្របីឆ្លងកាត់ ព្រោះផ្លូវនេះបិទរបងជិត និងមានប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលក្រុមហ៊ុនចិនកំពុងសិក្សា៕