ទៅ​​លេង​​​​ឆ្នេរ​​​អូត្រេះ​​​កុំ​​​ឲ្យ​​​រំលង​​​បឹង​​ហ្គា​​ឡូ​​​មួយ​​​នេះ​

  • 2017-05-23 08:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ឆ្នេរ​អូ​ត្រេះ​របស់​កម្ពុជា​បាន​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​១០ ជា​តំបន់​ទេសចរណ៍​ពេញ​និ​យម​ប្រចាំឆ្នាំ ២០១៥ ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក រឹតតែ​ធ្វើ​ឲ្យ​អ្នកទេសចរណ៍​ជាច្រើន​គ្រប់​ជាតិ​សាសន៍​ចង់​ទៅលេង​កម្សាន្ត​។​

​ថ្ងៃ​នេះ Sabay សូម​ណែនាំ​ជា​បឹង​ហ្គា​ឡូ​ដ៏​ស្រស់ស្អាត​បែប​ធម្មជាតិ​ពិតៗ​មួយ​នៅក្បែរ​ឆ្នេរ​អូ​ត្រេះ​នេះ​តែម្តង ឈ្មោះថា Sandy Clay Bungalow ។

​បឹង​ហ្គា​ឡូ​ថ្មី​មួយ​នេះ កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ព្រោះ ទី​នោះ​បើ​មើល​ពី​ក្រៅ​ឃើញថា​ធម្មតា តែ​ចូលដល់​ក្នុង​ដឹង​តែ លាន់​ម៉ាត់​ថា Wow តែម្តង​។

ភាពលេចធ្លោ​របស់​ Sandy Clay Bungalow រួមមាន​ ៖

​- វាលស្មៅ​បៃតងខ្ចី ស្រស់ស្អាត និង ធំ​ទូលាយ​ ​- ខ្យល់​ឱកាសល្អ​បរិសុទ្ធ បែប​ធម្មជាតិ​ពិតៗ​ ​- បរិយាកាស​ស្ងប់ស្ងាត់​បែប​រ៉ូ​មែនទិច ស័ក្តសម​សម្រាប់​ទាំង គូរ​ស្នេហ៍ និង លក្ខណៈ​គ្រួសារ​ ​- អាង​ហែល​ទឹកថ្លា​ស្អាត ពិសេស​ពេល​យ​ប់មាន​ភ្លើង​ភ្លឺ​រឹតតែ​ឡូយ​ ​- បន្ទ​ប់មាន​ស្តង់ដារ​ខ្ពស់ ប្រកបដោយ​ផាសុកភាព ​- មាន​កង់​សម្រាប់​ឲ្យ​ភ្ញៀវ​ជិះ​លេង និង មាន​បម្រើ​អាហារ​ពេលព្រឹក​ ​- កន្លែង​ចត​យាន​យ​ន្ត​ធានា​សុវត្ថិភាព ២៤ ម៉ោង​ ​- បុគ្គលិក​រួសរាយ​រាក់ទាក់ ចាំ​ជួយ និង ផ្តល់​សេវា​ដល់​អតិ​ថិ​ជន ២៤​ម៉ោង​ ​- តម្លៃ​សម​រ​ម្យ មិន​ឡើង ឬ ចុះ​តាមរ​ដូវកាល​នោះ​ទេ​

គ្រាន់តែ​បោះជំហាន​ចូល​ដល់​ក្នុង​បរិវេន Sandy Clay ភ្លាម អ្នក​អាច​នឹង​បើកភ្នែក​ធំៗ មើល​ដល់​ភ្លឹក និង​ស្លុង​អារម្មណ៍​ជាមួយ​ទិដ្ឋភាព​ដ៏​សែន​មនោ​រម្យ បរិយាកាស​ស្ងប់ស្ងាត់ រ៉ូ​មែនទិច មាន​ខ្យល់អាកាស​បរិសុទ្ធ មាន​វាលស្មៅ​ខៀវខ្ចី​ធំ​ទូលាយ និង​មាន​អាង​ហែល​ទឹកថ្លា​ស្អាត​នៅ​ចំ​កណ្តាល​ទីធ្លា ។​ ​កាន់តែ​ពិសេស​នោះ បន្ទ​ប់​គេង​នី​មួយៗ​មាន​ការ​រៀបចំ​យ៉ាង​ស្រស់ស្អាត​តាម​ស្តង់ដា មាន​អ​នា​ម័​យ​ខ្ពស់​ជាមួយ​បរិយាកាស​អណ្តែង​អណ្តូង ធានា​ថា​ធ្វើ​ឲ្យ​អ្នកគេ​ងលក់​យ៉ាង​ស្គ​ប់​ស្គ​ល់​។

​បើ​អ្នក​កំពុង​មានអារម្មណ៍​តានតឹង ហើយ​បាន​ទៅ​ស្នាក់នៅ​បឹង​ហ្គា​ឡូ​មួយនេះ ធានា​ថា​ស្ត្រេ​ស​ទាំងអស់នឹង​រសាយ​បាត់​ភ្លាម ។​ ​ទៅ​សម្រាក​ល​ម្ហែ​កាយ​នៅ Sandy Clay Bungalows វិសមកាល​របស់​អ្នក​នឹង​កាន់តែ​ស្រស់​បំព្រ​ង​!​

​បើ​បានឃើញ​រូប​របស់ Sandy Clay Bungalows ហើយ​ជឿជាក់ថា​ចង់​ទៅលេង​ភ្លាម តោះ​! មើល​រូប ៖

​សម្រាប់​ព័ត៌មាន​បន្ថែម ៖ ​- អ៊ីមែល​៖ sandyclaycambodia@gmail.com​ ​- វេបសាយ​៖ www.sandyclaycambodia.com​ ​- ផេក​ហ្វេស​ប៊ុ​ក ៖ Sandy Clay Bungalows​ ​- លេខ​ទូរ​សព្ទ​៖ (+៨៥៥) ១៦ ២២២ ៦៤១​ ​

អត្ថបទ៖ លីដា

អត្ថបទថ្មី