គ្រូ​ចិន​សែ ប្រាប់​ប៉ុន្មាន​ម៉ាត់ ពេជ្រ អាវីហ្សា ប្រញាប់​ធ្វើ​ខួប​ល្ងាច​នេះ

  • 2017-05-18 02:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ពេជ្រ អាវីហ្សា ត្រូវ​បាន​គ្រូ​ចិនសែ បង្គាប់​អោយ​ឲ្យ​បុណ្យ និង​រឿង​សំខាន់​មួយ​ទៀត គឺ​ត្រូវ​ខួប​កំណើត​ចេញ​ជា​ដាច់​ខាត ក្រោយ​នាង​បាន​ជួប​បញ្ហា​មួយ​ចំនួន​មួយ​រយៈ​ចុង​ក្រោយ​នេះ។

ការ​បង្គាប់​ដូច្នេះ ក្រោយ​នាង​បាន​ទៅ​ពឹង​ពរ​គ្រូ​ចិនសែ​ឲ្យ​គន់​គូរ​មើល​ពី​ជោគជតា​រាសី​របស់​នាង ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ជួប​រឿង​មិន​ល្អ​ច្រើន​ពេក ក្នុង​នោះ​ទី​១ នាង​បាន​ទទួល​រង​អំពើ​ហិង្សា​​ពី​អតីត​សង្សារ​​លើ​រាងកាយ​យ៉ាង​ធ្ងន់ធ្ងរ។ មិន​បាន​ប៉ុន្មាន​ផង ក៏​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​ទៀត។

ក្រោយ​គន់គូរ កញ្ញា ពេជ្រ អាវីហ្សា ត្រូវ​បាន​គ្រូ​បង្គាប់​អោយ​ធ្វើ​ខួប​កំណើត​ចេញ​ដាច់​ខាត និង​ប្រាប់​ទៀត​ថា ក្រៅ​ពី​នេះ គឺ​ត្រូវ​ខិត​ខំ​ធ្វើ​បុណ្យ​ឲ្យ​បាន​ច្រើន​ផង ដើម្បី​កាត់​គ្រោះ​កាច​នានា​។ ដូច្នេះ​ហើយ ទើប ល្ងាច​នេះ នាង​នឹង​ធ្វើ​តាម​បណ្ដាំ​គ្រូ ដោយ​ធ្វើ​ខួប​កំណើត​ទ្រង់ទ្រាយ​មធ្យម​ធំ​មួយ។

ខួប​ដែល​ពេជ្រ អាវីហ្សា ធ្វើ​នៅ​ល្ងាច​នេះ​គឺ ក្នុង​វ័យ២៧ឆ្នាំ ដោយ​នាង​ធ្វើ​ប្រហែល​៦ទៅ៧តុ នៅ​​ហាង​មួយ​​ជិត​ផ្សារ សុវណ្ណា។ នាង​ប្រាប់​ថា តាម​ពិត​ទៅ ខួប​កំណើត​របស់​នាង គឺ​តាំង​ពី​ថ្ងៃ​ទី១៦ ខែ ឧសភា ឆ្នាំ ២០១៧ ដោយ​នៅ​ថ្ងៃ​នោះ​នាង​បាន​ធ្វើ​ម្ដង​រួច​មក​ហើយ គឺ​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ក្មេងៗ​នៅ​មណ្ឌល​កុមារ​កំព្រា។

ដោយ​ឡែក ការ​ធ្វើ​លើក​ទី​២នៅ​ថ្ងៃ​ទី១៨ ខែ ឧសភា ឆ្នាំ ២០១៧​នេះ នាង​ចង់​ធ្វើ​ឲ្យ​​មាន​អ្នក​សិល្បៈ​ចូល​រួម វិញ​ម្ដង និង​តាម​បណ្ដាំ​គ្រូ​ចិន​សែ​ផង។ តារា​ស្រី​រូប​នេះ​​ថ្លែង​ថា គ្រូ​ចិន​សែ​បាន​ឲ្យ​នាង​ធ្វើ​តែ​តិចតួច​ទេ ពោល​គឺ​ត្រឹម​មិត្តភ័ក្ដិ​ស្និទ្ធ​ប៉ុណ្ណោះ។

គូ​រំលឹក​ផង​ដែរ​ថា អាវីហ្សា ត្រូវ​បាន​សង្សារ​របស់​ខ្លួន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សាច់ញាតិ​ឧកញ៉ា​មាន​ឥទ្ធិពល​ម្នាក់​វាយ​ឲ្យ​មាន​​របួស​យ៉ាង​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​កន្លង​ទៅ​លើ​ទឹក​ដី ខេត្ត ព្រះសីហនុ គ្រា​ដែល​នាង​នឹង​សង្សារ​ទៅ​​កម្សាន្ត​នៅ​ទីនោះ។

មិន​បាន​ប៉ុន្មាន​ផង តារា​ស្រី​រូប​នេះ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្ដង​ទៀត នៅ​លើ​ផ្លូវ​សុធារស ដោយ​​បាន​បុក​គ្នា​​​​យ៉ាង​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​២​នាក់ បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា។ ហេតុការណ៍​នោះ បាន​កើត​ឡើង​កាល​ម៉ោង​៣រំលងអាធ្រាត្រ ទី១៤ មេសា ឆ្នាំ ២០១៧៕

អត្ថបទ៖ ស៊ុនហួត