រឿង​ពិត​សិល្បករ​បុរាណ​មួយ​រូប​ អួល​ដើមក​នឹក​ដល់​ការ​ឲ្យ​តម្លៃ​រវាង​សិល្បករ​បុរាណ និង​សម័យ

  • 2017-05-18 03:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គុយ​មុខ​ប្រាសាទ​បុរាណ​ខ្មែរ ក្នុង​ឥរិយាបថ​បត់​ជើង​អ្នក​គ្រូ ប៉ែន សុខជា ជា​សិល្បករ​បុរាណ​ដែល​ជំនាញ​ខាង​របាំ​បុរាណ និង​ទម្រង់​សិល្បៈ​បុរាណ​ផ្សេង​ទៀត បាន​ពោល​ទាំង​អួល​ដើម​ក ពេល​នឹក​ដល់​ការ​ឲ្យ​តម្លៃ​របស់​ប្រជាជន​ខ្មែរ​លើ​សិល្បៈ​បុរាណ និង​សម័យ។

អ្នក​គ្រូ​ឲ្យ​ដឹងថា សិល្បករ​បុរាណ គឺ​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ទាប​ជាង​ឆ្ងាយ​ណាស់ បើ​ប្រៀប​ជាមួយ​សិល្បករ​សម័យ ក្នុង​នោះ​អ្នក​គ្រូ បាន​លើក​ជា​ឧទាហរណ៍​ពី​ការ​ចូល​រួម​ទាំង​អស់​គ្នា​រវាង​សិល្បករ​បុរាណ និង​សម័យ​ក្នុង​កម្មវិធី​មួយ​ជាមួយ​គ្នា។ ជាក់​ស្ដែង​សិល្បករ​បុរាណ​ត្រូវ​បញ្ចប់​ត្រឹម​ទឹក​ប្រាក់​១០​ដុល្លារ​អាមេរិក ខណៈ​សិល្បករ​សម័យ​ទទួល​បាន​តម្លៃ​ខ្ពស់​ជាង និង​ការ​យក​ចិត្ត​ដាក់​ផ្សេង​ទៀត។

“នឹក​ដល់​រឿង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​តូច​ចិត្ត អីចឹង​ហើយ​បាន​ខ្ញុំ​អរគុណ​ដល់​វ័យ​ខ្ញុំ គឺ​វ័យ​ដែល​ចាស់​ហើយ គឺ​អស់...អស់​​បាន​សម្ដែង តែ​បើ​ខ្ញុំ​នៅ​ក្មេង...ខ្ញុំ​តូច​ចិត្ត​ណាស់ ព្រោះ​ថា​យើង​អនាគត​នៅ​វែង...”។ អ្នក​គ្រូ ប៉ែន សុខ​ជា ពោល​ទាំង​អួល​ដើម​ក។

ស្ដាប់​ការ​អធិប្បាយ​ទាំង​ស្រុង​របស់​អ្នក​គ្រូ ប៉ែន សុខ​ជា ខាង​ក្រោម៖

ភ្ញាក់​ផ្អើល​តារា​ចម្រៀង​ថៃ​ Cover បទ​របស់​ សិរីមន្ត​ ច្រៀង​ជា​ភាសា​ខ្មែរ​ ព័ត៌មាន​ជា​វីដេអូ​ផ្សេង​ទៀត មាន​នៅ​​ទីនេះ...!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី