អ្នកអាប់ដេត​​ឡើងទៅ​ iOS 10.3.2 កំពុងជួប​បញ្ហា​ក្រពុលមុខ

  • 2017-05-18 09:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​ Apple បាន​បញ្ចេញ​ការ​អាប់ដេត​ iOS ជំនាន់​ថ្មី​ 10.3.2 ដោយ​អះអាង​ថា​មាន​ជួសជុល​បញ្ហា​ និង ធ្វើ​ឲ្យ​​ដំណើរ​ការកាន់​តែ​រលូនជាង​មុន។ យ៉ាងណាក្ដី​ជា​មួយ​ iOS ជំនាន់​ថ្មី​នេះ​ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ខ្លះ​។

បញ្ហា​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​កំពុង​ជួប​ប្រទះ​​គឺ​ស៊ី​ថ្ម​ខុស​ប្រក្រតី ដោយ​អ្នក​ប្រើ​ iPhone 6 ​ម្នាក់​មាន​គណនី​ Twitter ឈ្មោះ​ Michael Turki ​ជួប​បញ្ហា​ថ្ម​ធ្លាក់​ចុះ​ពី​ ៤០% មក​នៅ​ ០% ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក​ ហើយ ពេល​ខ្លះ​ទូរសព្ទ​រលត់​ដោយ​ខ្លួន​ឯង​ទៀត។

ចំណែក​អ្នក​ប្រើ​ Twitter ឈ្មោះ​ Marcela Visco ក៏​ជួប​បញ្ហា​​ថាមពល​ថ្ម​ឆាប់​អស់​ជាង​មុន​ ប៉ុន្តែ​មិន​មាន​រលត់​ទូរសព្ទ​ញឹកញាប់​ឡើយ។​​​ ត្រង់​បញ្ហា​​កើត​ឡើង​ខុស​ប្រក្រតី​លើ​ iOS 10.3.2 នេះ​អ្នក​ជំនាញ​ណែនាំ​ថា​អ្នក​ប្រើ​ iOS ជំនាន់​មុន​ គួរ​កុំ​អាប់ដេត​​ឡើង​ទៅ​ iOS 10.3.2 ឲ្យ​សោះ​ ពុំ​នោះ​ទេ​អ្នក​អាច​នឹង​ក្លាយ​ជា​អ្នក​រងគ្រោះ​ម្នាក់​ជា​មិន​ខាន។

ដោយ​ឡែក​សម្រាប់​អ្នក​ដែល​អាប់​ដេត​ទៅ​ iOS 10.3.2 រួច​ហើយ​នោះ​ អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដោយ​ធ្វើ​ការ​ Downgrade (ទម្លាក់​ Version)។ បច្ចុប្បន្ន​អ្នក​អាច​ទម្លាក់​ Version iOS ទៅ​ត្រឹម​ iOS 10.3.1 ហើយ​បើ​សិន​ចង់​ទម្លាក់​ Version គួរ​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​ព្រោះ​ Apple អាច​នឹង​បិទ​​លែង​ឲ្យ​​ទម្លាក់​ក្នុង​ពេល​ ២-៣ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ៕​

ប្រភព៖ GottabeMobile   ប្រែ​សម្រួល៖ សុខហេង