រដ្ឋាភិបាលឥណ្ឌូណេស៊ីកែប្រែភូមិក្រីក្រទៅជាភូមិឆើតឆាយ កំពុងអន្ទង់ចិត្តអ្នកទេសចរ
- 2017-05-19 02:15:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលឥណ្ឌូណេស៊ីកែប្រែភូមិក្រីក្រទៅជាភូមិឆើតឆាយ កំពុងអន្ទង់ចិត្តអ្នកទេសចរ
ចន្លោះមិនឃើញ
ភូមិក្រីក្រមួយក្នុងប្រទេសឥណ្ឌូណេស៊ី បានក្លាយជាកន្លែងទាក់ទាញអ្នកទេសចរ និងអ្នកចូលចិត្តថតរូបឲ្យទៅទស្សនា បន្ទាប់ពីកែប្រែមុខមាត់ថ្មីដោយលាបពណ៌ឆើតៗចម្រុះគ្នា។
ភូមិនេះមានឈ្មោះ Kampung Pelagi ស្ថិតនៅស្រុក Semarang ខេត្ត Central Java ប្រទេសឥណ្ឌូណេស៊ី តែត្រូវគេហៅឈ្មោះថ្មីថាភូមិឥន្ទធនូ (Rainbow Village) ក្រោយលាបពណ៌ និងគូររូបប្លែកៗតាមជញ្ជាំងផ្ទះ។
បើតាមប្រភព ការកែប្រែនេះ គឺជាការវិនិយោគរបស់រដ្ឋាភិបាលផ្ទាល់ជាមួយទឹកប្រាក់ ២២ ៤៦៧ដុល្លារអាមេរិក ដើម្បីលាបពណ៌ឆើតឆាយទៅលើផ្ទះប្រមាណ ២៣២ខ្នង និងផ្លូវ ស្ពានមួយចំនួនទៀតដើម្បីទាក់ទាញទេសចរ។
បន្ទាប់ពីទាក់ទាញអ្នកទេសចរ អ្នកភូមិចាប់ផ្ដើមបើករបរលក់វត្ថុអនុស្សាវរីយ និងម្ហូបអាហារផ្សេងៗបណ្ដើរៗហើយ៕