មក​មើល​តម្លៃ​រ៉ូប ពេជ្រ អាវីហ្សា ស្លៀក​ធ្វើ​ខួប​យប់​មិញ

  • 2017-05-19 02:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ូប​ពណ៌ស​​មាន​ស្បៃ​ខាង​ក្រោយ ដែល​កញ្ញា ពេជ្រ អាវីហ្សា ស្លៀក​កាល​ពី​យប់មិញ​ក្នុង​ថ្ងៃ​ខួប​គម្រប់២៧ឆ្នាំ​របស់​ខ្លួន​នោះ តារា​ស្រី​រូប​នេះ​បាន​ប្រាប់​ថា មាន​តម្លៃ​ត្រឹម​៣០០ដុល្លារ ហើយ​បើ​បូក​ទាំង​ក្រវិល និង​គ្រឿង​លំអ​ផ្សេង​ទៀត សរុប​ទាំង​អស់​១តួខ្លួន​ប្រហែល​ជា​៤០០ ដុល្លារ។

​តារា​ស្រី​រូប​នេះ​ប្រាប់​ថា រ៉ូប​មួយ​នេះ ខ្លួន​បាន​កាត់​នៅ​ហាង​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ហើយ​ការ​សម្រេច​ជ្រើសរើស​ពណ៌ស ក៏​ព្រោះ​តែ​ចង់​ឲ្យ​ស៊ី​ទៅ​នឹង​​ហាង​ដែល​នាង​ធ្វើ​ខួប​តែ​​ម្ដង។ ដូច្នេះ​ហើយ ទើប​នាង​​ជ្រើស​រើស​ឈុត​ពណ៌​ស ខណៈ​ភ្ញៀវ​កិត្តិយស​របស់​នាង ភាគ​ច្រើន​ក៏​​ស្លៀក​ឈុត​ពណ៌​ស​នេះ​ដែរ។

កម្មវិធី​ខួប​គម្រប់​២៧ឆ្នាំ​នេះ ធ្វើ​ឡើង​ដោយ ពេជ្រ អាវីហ្សា បាន​​អញ្ជើញ​​ភ្ញៀវ​ប្រហែល៦ទៅ៧តុ ប៉ុន្តែ​ជាក់​ស្ដែង​ភ្ញៀវ​បាន​លើស​កំណត់​ទៅ​ទៀត។ តារា​ស្រី​រូប​នេះ​បាន​ប្រាប់​ថា កម្មវិធី​យប់​មិញ​នេះ នាង​បាន​ចំណាយ​ប្រហែល​ជាង​២ពាន់​ដុល្លារ​អាមេរិក។

គូ​រំលឹក​ផង​ដែរ​ថា អាវីហ្សា ត្រូវ​បាន​សង្សារ​របស់​ខ្លួន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សាច់ញាតិ​ឧកញ៉ា​មាន​ឥទ្ធិពល​ម្នាក់​វាយ​ឲ្យ​មាន​​របួស​យ៉ាង​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា​កន្លង​ទៅ​លើ​ទឹក​ដី ខេត្ត ព្រះសីហនុ គ្រា​ដែល​នាង​នឹង​សង្សារ​ទៅ​​កម្សាន្ត​នៅ​ទីនោះ។

មិន​បាន​ប៉ុន្មាន​ផង តារា​ស្រី​រូប​នេះ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្ដង​ទៀត​នៅ​លើ​ផ្លូវ​សុធារស ដោយ​​បាន​បុក​គ្នា​​​​យ៉ាង​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​២​នាក់​ បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាល​ពី​ម៉ោង​៣រំលងអាធ្រាត្រ ទី១៤ មេសា ឆ្នាំ ២០១៧។

ដោយ​សារ​តែ​ជួប​រឿង​មិន​ល្អ​ជាប់​ៗ​គ្នា នាង​បាន​ទៅ​រក​គ្រូ​ចិនសែ​អោយ​គន់គូរ​មើល ហើយ​ត្រូវ​គ្រូ​បង្គាប់ ឲ្យ​ខិត​ខំ​ធ្វើ​បុណ្យ​ឲ្យ​ច្រើន។ បន្ថែម​ពី​លើ​នេះ ត្រូវ​រៀប​ចំ​ធ្វើ​ខួប​កំណើត​ចេញ​ជា​ដាច់​ខាត ដើម្បី​បញ្ចៀស​រឿង​ឧបទ្រព​ចង្រៃ​ទាំងឡាយ។

ដូច្នេះ​ហើយ ទើប​នាង​តារា​ស្រី​រូប​នេះ រៀប​ចំ​ធ្វើ​ខួប​យប់​មិញ​នេះ ​តាម​បណ្ដាំ​គ្រូ​ចិនសែ​នេះ​ទៅ ខណៈ​ថ្ងៃ​នាង​ពិត​ប្រាកដ គឺ​នៅ​ថ្ងៃ​ទី​១៦ ឧសភា ឯណោះ ដែល​នាង​បាន​ធ្វើ​រួច​ម្ដង​មក​ហើយ ដោយ​បាន​យក​ថ្ងៃ​ពិសេស​របស់​ខ្លួន​នេះ ទៅ​ចែក​ទាន​ដល់​ក្មេង​ៗ​ក្នុង​មណ្ឌល​កុមារ​កំព្រា៕​

អត្ថបទ៖ ស៊ុនហួត