ឌូបៃ បន្តមហិច្ឆិតាសង់កោះចំណាយខ្ទង់ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០
- 2017-05-19 10:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូបៃ បន្តមហិច្ឆិតាសង់កោះចំណាយខ្ទង់ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០
ចន្លោះមិនឃើញ
សំណង់អគារក្នុងផ្ទៃទឹកនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កំពុងរីកដុះដាលច្រើនឡើងៗគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំរាប់ចាប់តាំងពីសណ្ឋាគារ និងបុរីជាដើម។
កាលពីពេលថ្មីនេះ ក្រុមហ៊ុនវិនិយោគ Dubai Holding បានបង្ហើបពីគម្រោង Marsa Al Arabសង់កោះចំនួន២ គួរឲ្យភ្ញាក់ផ្អើលទំហំជាង ៣៧ម៉ឺនម៉ែត្រការ៉េក្បែរអគារសណ្ឋាគាររាងដងក្ដោង Burg Al Arab។
គម្រោងខាងលើ ត្រូវគេប៉ាន់ប្រមាណថា នឹងមានទំហំទឹកប្រាក់ ១,៧២ពាន់លានដុល្លារអាមេរិក ហើយវានឹងជួយបន្ថែមប្រវែងឆ្នេរឌូបៃបាន ២,២គីឡូម៉ែត្រ។ ពិធីបើកការដ្ឋានសាងសង់នៅធ្វើឡើងនៅខែមិថុនាខាងមុខឆាប់ ហើយបញ្ចប់នៅឆ្នាំ ២០២០។
កោះមួយនឹងមានសង់កន្លែងទាក់ទាញភ្ញៀវទេសចរដូចជារមណីយដ្ឋាន រោងភាពយន្ត និងផ្ទះល្វែង ៣០០ខ្នងនៅតាមមាត់ទឹក។ ឯកោះមួយទៀតនឹងសង់វិឡាប្រណិត ១៤ខ្នង កន្លែងចតទូក និងសណ្ឋាគារជាដើម។
ក្រុមហ៊ុនសាងសង់ Dubai Holdin នេះដែរ ត្រូវបានគេស្គាល់ថាមួយភាគធំកាន់កាប់ដោយលោកនាយករដ្ឋមន្ត្រីអារ៉ាប់រួម Sheikh Mohammed bin Rashid Al Maktoum តែម្ដង៕