នៅចាំ Yoogeun កូនប្រុស​របស់​ SHINee ទេ​? សង្ហាណាស់​ឥឡូវ

  • 2017-05-20 00:02:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ដែល​ត្រូវ​បាន​ប្រិយមិត្ត​មួយ​ចំនួន​ស្គាល់​ថា​ ជា​កូន​ប្រុស​របស់​ក្រុម​ចម្រៀង​ SHINee ក្នុង​កម្មវិធី​ Hello Baby កាល​ពី​ឆ្នាំ​ ២០១០​ នោះ​ ឥលូវ​ធំ​ពេញ​កំលោះ​ស្ដូក​ហើយ​។

កម្មវិធី​ Hello Baby ជា​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​ តែង​មាន​ការ​ចូល​រួម​ពី​តារា​ល្បីៗ​ ហើយ​តម្រូវ​ឲ្យ​ពួកគេ​ ចិញ្ចឹម​មើល​ថែ​កូន​ក្មេង​តូច​ៗ​។ ក្នុង​រដូវ​កាល​របស់​​ក្រុម​ចម្រៀង​ប្រុស​ SHINee គឺ​ត្រូវ​មើល​ថែ​ក្មេង​ប្រុស​ Yoo Geun ដែល​ទើបមាន​អាយុជាង ៣​ឆ្នាំ​ប៉ុណ្ណោះ។

មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ ៧​ឆ្នាំ​ហើយ​ បើ​ក្រឡេក​ទៅ​មើល​កុមារា​ Yoo Geun ក៏​ចម្រើន​វ័យ​ច្រើន​ដែរ​។ រូបរាង​របស់​ក្មេង​ប្រុស​នេះ​ក្នុង​ពេល​បច្ចុប្បន្ន​ ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​មិន​ចាញ់​ពី​តូច​ទេ​ ជា​ពិសេស​ថែម​ទាំង​ស្រស់​សង្ហា​ទៀត។

ឆ្នាំ​ថ្មី​ កូន​ប្រុស​ក្រុម SHINee រូប​នេះ​មាន​អាយុ​ ជាង​ ១០​ឆ្នាំ​ហើយ​ គេ​តែង​បង្ហាញ​វត្តមាន​ក្នុង​​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេង​ៗ និង​រឿង​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​រឿង​ “Legend of the Blue Sea” ដែរ​៕

ឈុតក្នុងរឿង “Legend of the Blue Sea”

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី