Xiaomi នឹង​បញ្ចេញ​ស្មាតហ្វូន​​ថ្មី ទំហំ​ថ្ម​ធំ​ជាង iPhone 7 ពីរដង

  • 2017-05-19 10:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi គ្រោង​នឹង​បញ្ចេញ​ស្មាតហ្វូន​ថ្មី​មួយ​ម៉ូដែល​ទៀត​ហើយ​គឺ Mi Max 2 ដែល​មាន​អេក្រង់​ទំហំ​ដល់ ៦,៤៤ អ៊ីញ និង មាន​ថ្ម​ទំហំ​ដល់ ៥០០០ mAh ឯណោះ។

រូបតំណាង Mi Max 2

Mi Max 2 នឹង​ជា​ស្មាតហ្វូន​ដែល​តម្លៃ​កម្រិត​មធ្យម​មិន​ថ្លៃ​ប៉ុន្មាន​ឡើយ ហើយ​រំពឹង​ថា​នឹង​មាន​ជា​ពីរ​ប្រភេទ មួយ​ប្រើ​បន្ទះ​ឈីប​ Snapdragon 625 និង មួយ​ទៀត​ប្រើ​បន្ទះ​ឈីប​ Snapdragon 660 ដែល​ទើប​ចេញ​ថ្មី។ ថ្ងៃ​ទី ២៥ ខែ​មីនា ខាង​មុខ​នឹង​មាន​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​នេះ​ជា​ផ្លូវ​ការ​ ហើយ​ពេល​នោះ​នឹង​ដឹង​កាន់​តែ​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​ និង រូបរាង​របស់ Mi Max 2៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង