ដឹង​ទេ ការ​ផុស​របស់​មនុស្ស​​ប្រុស​ឫ​ស្រី ដែល​ទទួល​បាន​ Like ច្រើន​ជាង​នៅ​លើ Instagram?

  • 2017-05-20 03:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ Instagram ឫ​យុវវ័យ​និយម​ហៅ​ថា IG បច្ចុប្បន្ន​ហាក់​បី​មាន​សន្ទុះ​​គាំទ្រ​ខ្ពស់​បន្ទាប់​ពី​ បណ្ដាញ​សង្គម​ Facebook ។ តើ​អ្នក​ធ្លាប់​ដឹង​ទេ រវាង​ការ​ផុស​របស់​មនុស្ស​ប្រុស​និង​ស្រី ​នៅ​លើ​ IG មួយ​ណា​ទទួល​បាន​ Like ច្រើន​ជាង​គេ?

ក្រោយ​ការ​ស្រាវជ្រាវ​នៃ​ការ​ផុស​រាប់​លាន​នៅ​លើ​ Instagram ក្រុម​ការងារ​ Hopper HQ បាន​​ផ្តល់​ចម្លើយ​ថា​ ការ​ផុស​របស់​មនុស្ស​ស្រី​ទទួល​ការ​ចូលចិត្ត​ (Like) និង​ Comment ច្រើន​ជាង​មនុស្ស​ប្រុស​ដល់​ទៅ ៥ ដង​ឯ​ណោះ​។ មាន​ប្រមាណ ១,២ លាន​ផុស​និង​ជាង​ ៤ ពាន់​គណនី​ ត្រូវ​បាន​រក​ឃើញ ជា​មធ្យម​មនុស្ស​ស្រី​ទទួល​បាន ៥៧៨ Like និង​ Comment ខណៈ​មនុស្ស​ប្រុស​ទទួល​បាន​ត្រឹម ១១៧ ដោយឡែក​បើ​និយាយ​ពី​ Comment សុទ្ធ​ មនុស្ស​ស្រី​ទទួល​បាន ១៧០ ធៀប​នឹង​មនុស្ស​ប្រុស ១១៣ ដែល​មាន​ការ​ឈ្នះ​បន្តិច​បន្តួច​។​

ក្រុម​ការងារ​ខាង​លើ​បន្ត​ថា តាម​ពិត​ទៅ​ចំនួន​អ្នក​ប្រើប្រាស់​ IG ក៏​ច្រើន​តែ​ជា​មនុស្ស​ស្រី ចំណែក​ឯ បុរស​បើ​​លើក​ឡើង​ពី​ផុស​ដែល​និយម​ទទួល​បាន​ Like ច្រើន​បង្អស់​នោះ គឺ​ទាក់ទង​ការ​និយាយ​អំពី​កីឡា​និង​កាយ​សម្បទា​។ ទៀត​សោត​បើ​និយាយ​ជា​រួម​ រាល់​ផុស​ដែល​ទាក់ទង​នឹង​បទពិសោធន៍​ផ្ទាល់​ខ្លួន​នៃ​ការ​ធ្វើ​ដំណើរ​និង​ការ​សម្រក​គីឡូ គឺ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១, ការ​ផុស​មាន​ភ្ជាប់​មក​ជាមួយ​នូវ​រូប​សត្វ​ផ្សេងៗ​ជាប់​ចំណាត់​ថ្នាក់​លេខ ២ និង​ផុស​នៃ​ការ​ថត​រូប​​ដែល​មាន​ទស្សនីយភាព​ស្អាត​ៗ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣។​

ការ​ផុស​មាន​សរសេរអក្សរ​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​រូបភាព​ដែល​ផុស​ផង​ដែរ ព្រោះ​រាល់​ពាក្យ​អធិប្បាយ​ (Caption) ដែល​សរសេរ​វែង​ រហូត​ដល់​ទាមទារ​ឱ្យ​អ្នក​មើល​ចុច​ See More ជា​មធ្យម​ប្រមាណ ១៥ ភាគរយ​ទទួល​បាន​ចំនួន​ Like តិច​ខុស​ពី​ការ​ផុស​ដែល​បញ្ចូល​ត្រឹម​ Caption ជា​លក្ខណៈ​ Emoji ដែល​វា​មាន​ការ​ចាប់​អារម្មណ៍​ជាង​។​ ជា​ចុង​បញ្ចប់​គឺ​ទាក់ទង​នឹង Hashtags គេ​និយម​ប្រើ​បំផុត​ រួម​មាន​ #love, #instagood, #photooftheday, #beautiful, និង #tbt សុទ្ធ​សឹង​តែ​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​ការ​ផុស​ទទួល​បាន​ចំនួន​ Like តិច​ជាង​ធម្មតា​៕

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ កៅ រក្សា