បើប្រាប់ថា Nokia 9​ ​មាន​កាមេរ៉ា​ភ្លោះ​ ​អេក្រង់​ច្បាស់​ជាង​ ​iPhone 7Plus ជឿអត់?

  • 2017-05-21 02:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាង​គំរូ​នៃ​ ​Nokia 9​ ​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ ​អម​ជា​មួយ​នឹង​លក្ខណៈ​សម្បត្តិ​នានា​របស់​វា​ ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ពេញ​ចិត្ត​ទាំង​ការ​រចនា​ ​និង​បច្ចេកវិទ្យា​ដែល​បំពាក់​លើ​ស្មាតហ្វូន​ម៉ូដែល​នេះ។

មាន​អេក្រង់​ទំហំ​ ​៥,៣​ ​អ៊ីញ​ ​​ប្រភេទ​ ​QHD​ ​ដែល​អាច​បង្ហាញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​ជាង​អេក្រង់​ ​IPS LCD​ ​របស់​ ​iPhone 7Plus​ ​ទ្វេដង។

ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Snapdragon 835, RAM ៤GB, អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB​ ​រន្ធ​បញ្ចូល​ថាមពល​ប្រភេទ​ ​USB-C​ ​និង​មុខងារ​សាក​ថ្ម​ឆាប់​ពេញ​ ​អម​ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​7.1.1។ កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១៣MP​ ​(ទាំង​ ​២​ ​គ្រាប់)​ ​ភ្ជាប់​នឹង​អំពូល​ ​LED​ ​សម្រាប់​ជំនួញ​ថា​ថត​រូប។

Nokia​ ​មិន​ទាន់​បាន​បង្ហាញ​ពេល​ចេញ​លក់​ស្មាតហ្វូន​ម៉ូដែល​នេះ​នៅ​ឡើយ​ទេ​ ​តែ​ដឹង​ត្រឹម​ថា​មាន​តម្លៃ​ប្រមាណ​ ​៧០០​ ​ដុល្លារ​ ​(តម្លៃ​បរទេស)៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ