Nokia 3310 តម្លៃ​ដើម ៥០ ដុល្លារ នៅ​សល់​ ១២ ដុល្លារ អ្នក​ទិញ​បះសក់

  • 2017-05-21 03:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូម​កោត​សរសើរ​អ្នក​ដែល​ចម្លង​ម៉ូត​ទូរស័ព្ទ​ Nokia 3310​ នេះ​ណាស់​ស្ទើរ​តែ​ដូច​គ្នា​ទៅ​ហើយ​។

ទូរស័ព្ទ ​Nokia 3310 តម្លៃ​ ៥០ ដុល្លារ​ ត្រូវ​បាន​គេ​លួច​ចម្លង​ផលិតឡើង​វិញ​មក​លក់​ត្រឹម​តែ ១២ ​ដុល្លារ​ ដែល​​ជា​តម្លៃ​ថោក​ខ្លាំង។ នេះ​ជា​ករណី​ក្រុមហ៊ុន​ឥណ្ឌា Darago ដែល​បាន​ផលិត​ទូរស័ព្ទ​ Darago 3310 ចម្លង​ម៉ូត​ស្ទើរ​តែ​ដូច​ទូរស័ព្ទ Nokia 3310 ​ពិត​ប្រាកដ​ទៅ​ហើយ។

Nokia 3310 ពិត​មាន​អេក្រង់​ទំហំ​អេក្រង់ ២,៤ អ៊ីញ​កាមេរ៉ា​ខាង​ក្រោយ​ ២​MP មាន​ RAM ទំហំ ១៦​MBខុស​ពី Darago 3310 មាន​អេក្រង់​ទំហំ​ត្រឹម​តែ​ ១,៧៧ អ៊ីញ កាមេរ៉ា​ខាង​ក្រោយ​ ០,៣ MP និង​មាន​ RAM ទំហំ ១​MB​ ប៉ុណ្ណោះ។

ប្រភព៖ PhoneArena   ប្រែសម្រួល៖ ពិចិត្រ