អាមេរិក​ចុះ​កិច្ច​ព្រមព្រៀង​សព្វាវុធ​តម្លៃ​ ១១០ ពាន់​លាន​ដុល្លារ​ជា​មួយ​អារ៉ាប់

  • 2017-05-21 03:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ទៅ​កាន់​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ លោក​ដូណាល់​ ត្រាំ​ បាន​សម្រេច​ចុះ​កិច្ច​ព្រមព្រៀង​ភ្លាមៗ​លើ​ការ​លក់​សព្វាវុធ​​តម្លៃ​ ១១០ ពាន់​លាន​ដុល្លារ​ជា​មួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

សេតវិមាន​ឲ្យ​ដឹង​ថា​​កញ្ចប់​នៃ​សព្វាវុធ​ និង សេវា​កម្ម​​​នេះ​នឹង​ជួយ​ទ្រទ្រង់​សន្តិសុខ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​យូរ​អង្វែង​ ចំពោះ​ការ​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​របស់​ប្រទេស​អ៊ីរ៉ង់។ លោក​ត្រាំ​ ហាក់​មាន​ជំហរ​តឹងរ៉ឹង​ចំពោះ​ប្រទេស​អ៊ីរ៉ង់​​បើ​ប្រៀប​នឹង​លោក​ប៉ារ៉ាក់​ អូបាមា។ ក្នុង​រដ្ឋបាល​លោក​ប៉ារ៉ាក់​ អូបាមា​ ​កាល​ឆ្នាំ​ទៅ​បាន​​ផ្អាក​ការ​លក់​សព្វាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត ដោយ​មាន​ការ​ព្រួយបារម្ភ​ថា​​គេ​នឹង​សព្វាវុធ​​ប្រើ​ដើម្បី​បំផ្ទុះ​ប្រជាពលរដ្ឋ​ប្រទេស​យេមែន។

យោង​តាម​ក្រុម​ប្រឹក្សា​ទំនាក់ទំនង​បរទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​គោលដៅ​ចម្បង​មួយ​សម្រាប់​សព្វាវុធ​អាមេរិក​ ដោយ​ចាប់​ពី​ឆ្នាំ​ ២០១១ ដល់​ ឆ្នាំ​ ២០១៥ ប្រទេស​នេះ​ជា​អ្នក​ទិញ​យក​ការ​នាំ​ចេញ​​សព្វាវុធ​​ចំនួន​ ១០% របស់​អាមេរិក។ កិច្ច​ព្រមព្រៀង​សព្វាវុធ​នេះ​ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​អារ៉ាប៊ីសាអ៊ូឌីត​លើ​ការ​វាយ​ប្រហារ​ជា​មួយ​ភេរវជន​ ជួយ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​កម្លាំង​យោធា​អាមេរិក៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សុខហេង