Chelsea, Spurs, City ដឹកដៃគ្នាឡើង Champions League ខណ: Liverpool លេងជម្រុះ

  • 2017-05-21 16:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុតក្រុម៤អង់គ្លេសដែលបានកៅអីទៅលេងនៅ Champions League រដូវកាលក្រោយត្រូវរកឃើញហើយ នោះគឺ Chelsea, Tottenham Hotspur, Manchester City និង Liverpool។

ជើងឯក Premier League ក្រុម Chelsea , លេខ២ Tottenham Hotspur និងលេខ៣ Manchester City បានកៅអីវគ្គចែកពូល Champions League ដោយស្វ័យប្រវត្តិដោយឡែក Liverpool ដែលបញ្ចប់ចំណាត់ថ្នាក់លេខ៤ ត្រូវលេងវគ្គជម្រុះដើម្បីមានសិទ្ធទៅជុំបន្ត។

សម្រាប់កាំភ្លើងធំ Arsenal វិញបានខកខានលេង Champions League រដូវកាលក្រោយ បន្ទាប់ពីបានត្រឹមលេខ៥ ហើយ Manchester United ដែលកាន់លេង៦ក្នុងតារាង អាចនៅមានសង្ឃឹមសម្រាប់កៅអីពានទ្វីបអឺរ៉ុបខាងលើបើសិនឈ្នះពាន Europa League។

ក្រុមទាំង៣ ដែលកាត់ចោលទៅលីគលំដាប់ទីពីរមានដូចជា Sunderland, Middlesbrough និង Hull City៕

អត្ថបទ៖ វីរ័ត្ន