​Lamborghini Urus ​កម្លាំង​ ៦៥០ សេះ​ តម្លៃ​មិន​ដល់​ ២០ ម៉ឺន​ដុល្លារ​ទេ​

  • 2017-05-22 03:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​លោក​ Stefano Domenicali ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Lamborghini បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​​​រថយន្ត​ Lamborghini Urus ​ប្រភេទ SUV ​ដែល​ចេញ​លក់​ឆ្នាំ​ក្រោយ​នេះ​នឹង​មាន​ប្រើ​ម៉ាស៊ីន​ Twin-Turbo V8 ​ដែល​មាន​កម្លាំង​ដល់​ ៦៥០ សេះ។

ជា​មួយ​កម្លាំង​ម៉ាស៊ីន​ប៉ុណ្ណេះ​​អាច​ធ្វើ​ឲ្យ​ Lamborghini Urus ជា​រថយន្ត​ប្រភេទ​ SUV ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ ដោយ​ទំនង​ជា​អាច​ដណ្ដើម​តំណែង​ពី​ Bentley Bentayga ដែល​កំពុង​កាន់​កាប់​តំណែង​នេះ​នៅ​ពេល​បច្ចុប្បន្ន​បាន។ Bentley Bentayga​ បច្ចុប្បន្ន​ជា​រថយន្ត​ SUV មាន​ល្បឿន​លឿន​ជាង​គេ​បំផុត ដោយ​អាច​រត់​បាន​ក្នុង​ល្បឿន​អតិបរមា​ ៣០០ គ.ម/ម៉។

ក្រៅ​ពី​បាន​​បញ្ជាក់​ពី​កម្លាំង​ម៉ាស៊ីន​លោក​ Stefano ក៏​បាន​ឲ្យ​ដឹង​ថា​ Lamborghini នឹង​ផលិត​ Urus ឲ្យ​បាន​ ១ ០០០ គ្រឿង​​សិន​នៅ​ឆ្នាំ​ ២០១៨ ខាង​មុខ​ ហើយ​នៅ​ឆ្នាំ​បន្ទាប់​នឹង​បង្កើន​ដល់​ ៣ ៥០០ គ្រឿង។ ចំណែក​តម្លៃ​លើ​ទីផ្សារ​បរទេស​វិញ​ក៏​រំពឹង​ថា​នឹង​មិន​ថ្លៃ​ដល់​ ២០០ ០០០ ដុល្លារ​នោះ​ទេ៕

ចុចអាន៖ Ducati​ ​1299 Superleggera​ ​ម៉ូតូ​រាង​កាច​ ​តម្លៃ​ជាង​ ​៩​ ​ម៉ឺន​ដុល្លារ

ចុចអាន៖ ឡាន​ទំនើប​បួងថយក្រោយ​ជ្រុល លទ្ធផល​ដេកស្អាត

ចុចអាន៖ កប់! យក​ Bentley Falconry បើក​​កាត់​​វាល​ខ្សាច់​ឡើង​លិចកង់ អត់ជាប់​ផុង​អីតិច​

ប្រភព៖ CarandDriver   ប្រែ​សម្រួល៖ សុខហេង