លីគ​អង្គការ​ផ្កាយ​សមុទ្រ​បញ្ចប់​រដូវកាល ២០១៦-២០១៧ ​ហើយ​

  • 2017-05-22 07:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ​រដូវ​កាល​២០១៦-២០១៧ ​បាន​បិទ​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២១​ ខែ​ឧសភា ​ឆ្នាំ​២០១៧ ​នៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយសមុទ្រ​ហើយ។

ដោយ​ការ​ប្រកួត​នេះ​បាន​ចាប់​ផ្តើម​បើក​នៅ​ថ្ងៃ​ទី​២៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦​ ហើយ​ចំណាយ​ពេល​១៧​សប្ដាហ៍​ ដោយ​មានក្រុម​ចូលរួម​ទាំងអស់​ចំនួន​៩៥ ​ក្រុម ​មាន​កម្មវិធី​ប្រកួត​ចំនួន​ ៦​ប្រភេទ​អាយុ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​អង្គការ​ផ្កាយ​សមុទ្រ​ ជា​អង្គការ​សប្បុរសធម៌​អន្តរជាតិ​ដែល​ធ្វើ​ការ​ផ្តោត​សំខាន់​ទៅ​លើ​កម្មវិធី​ពីរ​គឺ​កម្មវិធី​អប់រំ ​និង ​កម្មវិធី​បាល់ទាត់​។ កម្មវិធី​បាល់ទាត់​អង្គការ​ផ្កាយសមុទ្រ​ កំពុង​ធ្វើការ​ជាមួយ​កីឡាករ​គ្រប់​សមត្ថភាព​ ចំនួន​៣៨០០​នាក់ ​ពាស​ពេញ​ប្រទេស​កម្ពុជា​ ហើយ​កំពុង​បន្ត​ពង្រីក​កម្មវិធី​ដើម្បី​ជួយ​ក្មេងៗ​ក្រីក្រ​បន្ថែម​ទៀត។ លទ្ធផល​នៃ​ការ​ប្រកួត​​លីគ​ទាំង​អស់​គឺ​៖

1. កុមារា​ក្រោម​អាយុ១៨ឆ្នាំ (U18 Boys League) ​មាន១៦ក្រុម​

  • លេខ១៖ អង្គការខ្មែរអភិវឌ្ឍសហគមន៍ (KCD)

  • លេខ២៖ អង្គការស្នាមញញឹមនៃកុមារ (PSE)

  • លេខ៣៖ ក្រុមវីអាវ័ន (We Are One)

2. កុមារា​ក្រោមអាយុ១៤ឆ្នាំ ​ឆាមពានលីគ (U14 Boys Champion League) មាន១៥ក្រុម

  • លេខ១៖ ភូមិ​កុមាអារុណរះខេត្តកំពង់ស្ពឺ (Sunrise Kampong Speu)

  • លេខ២៖ អង្គការផ្កាយសមុទ្រ ស្ទឹងមានជ័យ (ISF SMC)

  • លេខ៣៖ ភូមិកុមាអារុណរះខេត្តកណ្តាល (Sunrise Kandal)

3. កុមារាក្រោមអាយុ១៤ឆ្នាំ ព្រីមៀរលីគ​ (U14 Boys Premier League) មាន១៦ក្រុម

  • លេខ១៖ សាលាបឋមសិក្សារបោះអង្កាញ់ (Robas Angkanh School)
  • លេខ២៖ ក្រុមបាល់ទាត់អំណរ (DJC)
  • លេខ៣៖ ក្រុមបងប្អូន (Bong Paoun)

4. កុមារាក្រោមអាយុ១០ឆ្នាំ (U10 Boys League) មាន១៨ក្រុម

  • លេខ១៖ សាលាបឋមសិក្សារលួសក្រុម១ (Rolous Primary School Team 1)
  • លេខ២៖ អង្គការឆ័ត្របៃតង (Green Umbrella)
  • លេខ៣៖ កុមារខ្លាំងក្រុម១ (Kuma Klang Team 1)

5. កុមារីក្រោមអាយុ១៤ឆ្នាំ ​(U14 Girls League) មាន១៧ក្រុម

  • លេខ១៖ វិទ្យាល័យសំរោង (Samrong High School)
  • លេខ២៖ អង្គការឆ័ត្របៃតង (Green Umbrella)
  • លេខ៣៖ ភូមិកុមាអារុណរះខេត្តកណ្តាល (Sunrise Kandal)

6. កុមារីក្រោមអាយុ១៨ឆ្នាំ (U18 Girls League) មាន១៣ក្រុម

  • លេខ១៖ អង្គការផ្កាយសមុទ្រ ស្ទឹងមានជ័យ (ISF SMC)
  • លេខ២៖ អង្គការឈឺបូឌៀរ ក្រុម១ (Chibodia 1)
  • លេខ៣៖ ភូមិកុមាអារុណរះខេត្តកំពង់ស្ពឺ (Sunrise Kampong Speu)

អត្ថបទ៖ មុន្នីរម្យ