Apple ប្រាប់​​អ្នក​ប្រើ​ Android ថា​ រស់នៅ​​ជា​មួយ​ iPhone ស្រួល​ជាង​

  • 2017-05-23 01:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ថ្ងៃ​នេះ​ Apple បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ថ្មី​លើ​វិបសាយ​កម្មវិធី​ Move to iOS របស់​ខ្លួន​ដែល​ប្រើ​សម្រាប់​ផ្ទេរ​ទិន្នន័យ​ពី​ទូរសព្ទ Android មក​កាន់​ iPhone។

នៅ​លើ​វិបសាយ​ដែល​ផ្លាស់​ប្ដូរ​ថ្មី​ Apple បាន​​ប្រាប់​ដល់​អ្នក​ប្រើ​ Android ថា​ "ការ​រស់​នៅ​ជាមួយ iPhone គឺ​មាន​ភាពងាយស្រួលជាង" រួម​ទាំង​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​របៀប​នៃ​ការ​ផ្ទេរ​ពី​ Android មក iPhone និង ប្រាប់​ពី​បទពិសោធន៍​​ដែល​ពួក​គេ​អាច​ទទួល​បាន​ក្រោយ​ពី​ផ្ទេរ​រួច។

Apple បាន​ប្រាប់​ថា​គ្រាន់​តែ​ទាញ​យក​កម្មវិធី​ Move to iOS តាម​រយៈ​ Google Play Store នោះ​អ្នក​នឹង​អាច​ផ្ទេរ​ទិន្នន័យ​​ដូច​ជា​រូបភាព, វីដេអូ, លេខ​ទូរសព្ទ និង ទិន្នន័យ​សំខាន់ៗ​ជា​ច្រើន​ទៀត​បាន​ដោយ​ងាយ​ និង រហ័ស​បំផុត៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង