នេះ​រូបភាព​​មាន​អ្នក​ចុច Like ច្រើនបំផុតលើ​ Instagram

  • 2017-05-23 03:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ប្រិយមិត្ត​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​ Instagram ដែរ​ឫ​ទេ? បើ​មែន អាច​ថា​អ្នក​ជា​មនុស្ស​ក្នុង​ចំណោម​មនុស្ស​ជាង ៧០០ លាន​នាក់​ទៀត ដែល​កំពុង​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​។​ Sabay មាន​រូបភាព​ចំនួន ១០ សន្លឹក​ ដែល​សុទ្ធ​សឹង​តែ​ទទួល​បាន​ការ​ចុច​ ​Like ច្រើន​ជាង​គេពី​អ្នក​លេង IG​។

១.រូបតារា​ចម្រៀង​សញ្ជាតិ​អាមេរិក Beyonce ដែល​បង្ហាញ​ពី​ការ​ពពោះ​កូន​ក្នុង​ផ្ទៃ​​ ទទួល​បាន​ជាង ៧,៨ លាន​ Likes ក្នុង​រយៈ​ពេល​មិន​ដល់ ២៤ ម៉ោង​។​

២.រូបភាព​តារា​ម៉ូដែល​និង​អ្នក​រចនា​ម៉ូដ Kylie jenner បង្ហាញ​ពី​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​នាង​ ដោយ​ទទួល​បាន​ជាង ២,៣ លាន​ Likes ។​

៣.រូបភាព​តារា​សម្ដែង​និង​តារា​ចម្រៀង Selena Gomez បង្ហាញ​ពី​អាវ​រងា​ដែល​នាង​ចូលចិត្ត​ ដោយ​ទទួល​បាន​ជាង ២,៤ លាន​ Likes ។​

៤.រូបភាព​របស់ Beyonce ដដែល​ ប៉ុន្តែ​ជា​កូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ Blue Ivy មុន​ព​ពោះ​កូន​ភ្លោះ ដោយ​ទទួល​បាន​ជាង ២,៤ លាន​ Likes ។​​​​​​

៥.រូបភាព​នៃ​ពិធី​អាពាហ៍ពិពាហ៍​របស់​ Kim Kardashian និង​ Kanye West កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ ទទួល​បាន​ជាង ២,៥ លាន​ Likes ។​

៦.រូបភាព​នៃ​បាច់​​ផ្កា​របស់​ Taylor Swift ដែល​ទទួល​បាន​ពី Kanye West ហើយ​ទទួល​បាន​ជាង ២,៧ លាន​ Likes ។

៧.រូបភាព​កាល​ពី​ឆ្នាំ ២០១៥ របស់​ Kendall Jenner ដែល​ជា​បង​ប្អូន​របស់​ Kardashian បង្ហាញ​ពី​ការ​ទម្លាក់​ខ្លួន​នាង​ជាមួយ​នឹង​សក់​ ក្នុង​ទម្រង់​ជា​រូប​បេះដូង​ ដោយ​ទទួល​បាន​ជាង ៣,៧ លាន​ Likes ។

៨.តារា​ល្បី​ Selena Gomez ក៏​មាន​រូបភាព​ជា​ច្រើន​ដែល​បង្ហោះ​នៅ​លើ IG ហើយ​រូប​នេះ​ទទួល​បាន​ជាង ៤,២ លាន​ Likes ដែល​ជា​រូបភាព​មាន​ការ​ពេញ​និយម​បំផុត ប្រចាំ​ឆ្នាំ ២០១៦​។

៩.រូប​មួយ​សន្លឹក​ផ្សេង​ទៀត​របស់​ Gomez គឺ​បង្ហាញ​ពី​ផ្ទៃ​រូប​ខ្មៅ​ស​រវាង​នាង​និង​អ្នក​គាំទ្រ​វ័យ​ក្មេង​កាល​ពី​ឆ្នាំ ២០១៦ ទទួល​បាន​ជាង ៤,៧ លាន​ Likes ។

១០.រូប​ចុង​ក្រោយ​ដែល​នាង​ទទួល​ផ្សព្វផ្សាយ​ឱ្យ​ក្រុមហ៊ុន​យក្ស Cocacola ដែល​ទទួល​បាន​ជាង ៦,៣ លាន​ Likes ។

បញ្ជាក់​ថា​រាល់​រូប​ខាង​លើ​នេះ វា​មិន​បាន​បង្ហាញ​ពី​ចំនួន Like បច្ចុប្បន្ន​នោះ​ទេ ដោយ​តួ​លេខ​ដូច​បាន​រៀប​រាប់​ខាង​លើ នឹង​បន្ត​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ទៅ​តាម​ការ​គាំទ្រ​នីមួយ​ៗ​។​

បន្ត​ចុច​អាន៖

-លេង Facebook យូរ​ហើយ​​តិច​អត់​ដឹង​ Profile Facebook ​អាច​មក​ធ្វើ​ជា Page បាន

ប្រភព៖ telegraph   ប្រែសម្រួល៖ កៅ រក្សា