តិច​មិន​ដឹង​ប្រយោជន៍​រន្ធ​ AUX ក្នុង​រថយន្ត?

  • 2017-05-23 03:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​រថយន្ត​​ភាគ​ច្រើន​ដែល​ផលិតផល​​ចាប់​ពី​ឆ្នាំ​ ២០០៧ ឡើង​ទៅ​ គេ​ឃើញ​មាន​រន្ធ​ AUX ដែល​​មើល​ទៅ​ប្រៀប​ដូច​ជា​រន្ធ​ដោត​កាស​លើ​ស្មាតហ្វូន​មួយ​ចំនួន​យ៉ាង​អ៊ីចឹង។ អ្នក​ប្រើ​ប្រាស់​រថយន្ត​មួយ​ចំនួន​ប្រហែល​មិន​ដឹង​ពី​ប្រយោជន៍​នៃ​រន្ធ​នេះ​នៅ​ឡើយ​ទេ។

តាម​ពិត​រន្ធ​ AUX ជា​រន្ធ​ត​ភ្ជាប់​សំឡេង​ដោយ​​​​គេ​អាច​ប្រើ​វា​សម្រាប់​ចាក់​ចម្រៀង​ពី​ទូរសព្ទ ឬ ឧបករណ៍​ចាក់​តន្ត្រី​ដទៃ​ទៀត​បាន​ដោយ​ងាយ​ស្រួល។ គេ​អាច​ភ្ជាប់​ទូរសព្ទ​ទៅ​កាន់​រថយន្ត​តាម​រយៈ​រន្ធ​ AUX ​ដោយ​ប្រើ​ខ្សែ​ AUX-IN (ខ្សែ​នេះ​អាច​រក​ទិញ​បាន​តាម​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​នានា) ដែល​​ខ្សែ​នេះ​មាន​ក្បាល​ទាំង​សង​ខាង​ជា​ឌុយ​ប្រភេទ​ 3.5mm។

​​​​​នៅ​ពេល​ភ្ជាប់​ទូរសព្ទ​ជា​មួយ​រថយន្ត​តាម​ខ្សែ​ AUX-IN ហើយ​អ្នក​អាច​​ចាប់​ផ្ដើម​ចាក់​ចម្រៀង​លើ​ទូរសព្ទ​អ្នក​ នោះ​ចម្រៀង​នឹង​ចាប់​ផ្ដើម​ឮ​រំពង​តាម​រយៈ​ Speaker របស់​រថយន្ត​ជា​មិន​ខាន​ឡើយ៕​​​​

ប្រភព៖ InCarCables   ប្រែ​សម្រួល៖ សុខហេង