ខ្លះៗពីកូនខ្មែរធ្លាប់ចាប់ដៃសម្ដែងជាមួយ Ariana Grande ជុំវិញ៣០ប្រទេសក្នុងពិភពលោក
- 2017-05-23 07:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លះៗពីកូនខ្មែរធ្លាប់ចាប់ដៃសម្ដែងជាមួយ Ariana Grande ជុំវិញ៣០ប្រទេសក្នុងពិភពលោក
ចន្លោះមិនឃើញ
Chrysanthe Tan ឬ សុវណ្ណ បុប្ផា ត្រូវបានអន្តរជាតិស្គាល់ថាជាសិល្បការនីវីយូឡុងជនជាតិ ខ្មែរ-ក្រិក ដ៏ល្បីល្បាញប្រចាំសហរដ្ឋអាមេរិក មិនត្រឹមតែប៉ុណ្ណោះនាងក៏ធ្លាប់ចាប់ដៃជាមួយតារាចម្រៀងលំដាប់ពិភពលោក Ariana Grande ជិតមួយឆ្នាំដើម្បីសម្ដែងជុំវិញទ្វីបអឺរ៉ុប និងអាស៊ីផងដែរ។
សុវណ្ណ បុប្ផា ជាកូនខ្មែរ-ក្រិក ដែលកើតនៅទឹកដីអាមេរិក ក្រោយពីឪពុកជនជាតិខ្មែរ និងម្ដាយជនជាតិក្រិក ភៀសខ្លួនពីសង្គ្រាមនៅកម្ពុជាទៅទីនោះ។ នាងមានបងប្រុសម្នាក់ឈ្មោះ Ellen Tan ដែលជាស្ថាបនិកអង្គការក្រៅរដ្ឋាភិបាលមួយនៅកម្ពុជា ហៅថា STEAM ។ ចំណែករូបនារស់នៅក្នុងទីក្រុង ឡុងប៊ិក សហរដ្ឋអាមេរិក។
ថ្វីបើរូបនាងមានឈាមជ័រជាខ្មែរតែ សិល្បការនីរូបនេះ ទើបនាងទើបតែបានឈានជើងចូលមកទឹកដីកម្ពុជាលើកទី១ក្នុងមីនា ឆ្នាំ២០១៧ នេះតែប៉ុណ្ណោះ។
ទស្សនាការសម្តែងចលើកដំបូងរបស់នាងនៅកម្ពុជា៖
ក្នុងដំណើរមកដល់ប្រទេសកំណើតលើកដំបូងនាងបានទៅកម្សាន្តនៅខេត្តសៀមរាប និងនាំយកការសម្ដែងលក្ខណៈទោលមួយហៅថា "Homecoming" ព្រមទាំងបានចាប់ដៃគូសម្ដែងជាមួយ ឡូរ៉ា ម៉ម សម្ដែងក្នុងការប្រគំតន្ត្រីរបស់ Rain ផងដែរ។
ចុច៖ ដើម្បីទស្សនាការសម្ដែងពី កូនខ្មែរ-អាមេរិក ឡូរ៉ា ម៉ម និង កូនខ្មែរ-ក្រិក Chrysanthe tan
មិនត្រឹមតែជាតន្ត្រីការនីផ្នែកវីយូឡុងទេ នាងធ្លាប់ប្រាប់ Sabay ថានាងក៏មានជំនាញខាងផលិតបទភ្លេង និពន្ធចម្រៀង/កំណាព្យ និងជាចេះឧបករណ៍តន្ត្រីផ្សេងៗទៀតដូចជា ហ្គីតា និងព្យាណូ ជាដើម។ ប៉ុន្ដែក្នុងការងារទាំងអស់ វីយូឡុងគឺជាជំនាញស្នូលរបស់នាង ព្រោះនាងធំធាត់ឡើងដោយការលេងឧបករណ៍នេះឯង។
នៅឆ្នាំ២០១៥ សុវណ្ណ បុប្ផា បានចូលរួមសម្ដែងក្នុងការប្រគំតន្ត្រីជុំវិញពិភពលោកមួយរបស់Ariana Grande ដែលមានឈ្មោះថា Honeymoon ។ ដំណើរនៃការប្រគំតន្រ្តីនេះ មានរយៈពេលជិតមួយឆ្នាំដែលពួកគេ និងសមាជិកក្រុមផ្សេងទៀត ទៅសម្ដែងនៅប្រមាណ ៣០ប្រទេស និង៨៨តំបន់ ពោលគឺ ៦៤តំបន់នៅអាមេរិកខាងជើង ១៦តំបន់នៅអឺរ៉ុប ៥តំបន់នៅអាស៊ី និង៣តំបន់នៅអាមេរិកខាងត្បូង។ នេះបើតាម Wikipedia
ក្រៅពីចាប់ដៃគូជាមួយតារាចម្រៀងខាងលើ នាងក៏ធ្លាប់មានវត្តមានសម្ដែងជាមួយតារាល្បីៗផ្សេងៗជាច្រើនទៀតដូចជា Justin Bieber និង Nicki Minaj ជាដើម។