៨ ថ្ងៃ​ចុង​ក្រោយ! គ្រឿង​បន្លាស់​ហ្ស៊ីនៗ​របស់​រថយន្ត Toyota និង Lexus ចុះ​ថ្លៃ ២០%

  • 2017-05-23 11:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ ៨ ថ្ងៃ​ទៀត​ប៉ុណ្ណោះ គ្រឿង​បន្លាស់​រថយន្ត​ហ្ស៊ីនៗ (Genuine Parts) មក​ពី​ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន Toyota សម្រាប់​រថយន្ត​ម៉ាក Toyota និង Lexus គ្រប់​ម៉ូដែល​ទាំង​អស់ នឹង​ផុត​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ហើយ។

ការ​បញ្ចុះ​តម្លៃ ២០% លើ​គ្រឿង​បន្លាស់​ហ្ស៊ីន​គ្រប់​ប្រភេទ​ មិន​ថា​សម្រាប់​រថយន្ត​ថ្មី​ទិញ​ពី​ក្រុមហ៊ុន​ផ្ទាល់ ឬ​សម្រាប់​រថយន្ត​ទិញ​មួយ​ទឹក​នោះ​ឡើយ គឺ​ផ្ដល់​ជូន​ដល់​គ្រប់​អតិថិជន​ទាំង​អស់​ដែល​នាំ​រថយន្ត​ម៉ាក Toyota និង Lexus គ្រប់​ម៉ូដែល​មក​ធ្វើ​សេវាកម្ម​នៅ​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខណៈ​កម្មវិធី​ពិសេស​នេះ នឹង​ចប់​នៅ​ថ្ងៃ​ទី ៣១ ឧសភា ២០១៧។

លោក ដោ ទិវា អ្នក​គ្រប់​គ្រង​ផ្នែក​សេវាកម្ម​អតិថិជន​របស់ តូយ៉ូតា (ខេមបូឌា) ប្រាប់​ឲ្យ​ដឹង​ថា៖ "រាល់​ពេល​ដូរ​គ្រឿង​បន្លាស់​ហ្ស៊ីន​គ្រប់​ប្រភេទ​ក្នុង​ឱកាស​បញ្ចុះ​តម្លៃ​នេះ យើង​នឹង​ចុះ​ថ្លៃ​ឲ្យ ២០% ព្រម​ទាំង​ធានា ៩០ ថ្ងៃ ឬ ៦.៤០០ គីឡូម៉ែត្រ"។

ពិសេស​លើ​ពិសេស រាល់​ការ​ថែទាំ​រថយន្ត ឬ​ក៏​ប្តូរ​ប្រេង​ម៉ាស៊ីន​រថយន្ត​នៅ​ក្រុម​ហ៊ុន ក៏​ទទួល​បាន​ការ​ឆែក​ប្រព័ន្ធ​សុវត្ថិភាព (Safety System) រថយន្ត ៣២ ចំណុច​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

អ្នក​គ្រប់​គ្រង​ផ្នែក​សេវាកម្ម​អតិថិជន​រូប​នេះ អះអាង​ថា៖ "រថយន្ត​ដែល​ជួសជុល​នៅ​ក្រុមហ៊ុន មិន​បាច់​បារម្ភ​រឿង​ខូច ឬ​ក៏​មាន​បញ្ហា​កើត​ឡើង​កន្លែង​ដដែលៗ​ឡើយ ព្រោះ​យើង​មាន​ជាង និង​អ្នក​បច្ចេកទេស​ផ្នែក​រថយន្ត​ដែល​ទទួល​ការ​បណ្តុះ​បណ្ដាល​ពី​រោងចក្រ Toyota ជប៉ុន​ផ្ទាល់ ជាមួយ​នឹង​ឧបករណ៍​ទំនើប"។

យានដ្ឋាន​ដែល​មាន​សេវាកម្ម​ថែទាំ ជួសជុល​ទូទៅ តោន បាញ់​ថ្នាំ និង​លក់​គ្រឿង​បន្លាស់ មួយ​នេះ មាន​អាជ្ញាប័ណ្ណ​ទទួល​ស្គាល់​ពី​រោងចក្រ​ផលិត​រថយន្ត​ម៉ាក Toyota និង​រាជ​រដ្ឋាភិបាល​កម្ពុជា។

ព័ត៌មាន​បន្ថែម សូម​ទា​ក់ទង​៖

អត្ថបទ៖ សុផាត