មកមើលទិដ្ឋភាព​ក្នុងភូមិគ្រឹះ ដែលតារាថៃ Fluke Jira ទិញជូនមិត្តស្រីបន្តិចមើល៍!

  • 2017-05-25 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​សង្ហា​ដែល​មាន​មុខ​ក្នុង​ភាពយន្ត​ជា​ច្រើន​ និង​ភាគ​ច្រើន​ដើរ​ជា​តួ​ឯក​ លោក​ Fluke Jira បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​សរសើរ​ពី​ទឹក​ចិត្ត​នៃ​ក្ដី​ស្រលាញ់​របស់​លោក​ខ្លាំង​ ក្រោយ​ពេល​លោក​ទិញ​គេហដ្ឋាន​ដ៏​ប្រណិត​មួយ​ជូន​គូស្នេហ៍​ជាទី​ស្រលាញ់​របស់​លោក​។

Fluke Jira តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​រូប​របស់​ប្រទេស​ថៃ​ បាន​ផ្ទះ​តម្លៃ​រាប់​សែន​ដុល្លារ ជូន​គូស្នេហ៍​ដែល​ស្រលាញ់​គ្នា​ជាង​ ១០​ឆ្នាំ​មក​ហើយ​នោះ​។

ចំពោះ​​ភូមិគ្រឹះ​ដ៏​ធំ​នេះ​មាន​ ២​ជាន់​ ៤​បន្ទប់​ ហើយ​សូម្បី​តែ​ផ្ទះ​បាយ​ក៏​មាន​ ២​ប្រភេទ​ដែរ​ គឺ​ផ្ទះបាយ​បែប​អឺរ៉ុប​ និង​បែប​ថៃ​។ បន្ទប់​ទទួល​ភ្ញៀវ​ ស្ថិត​នៅ​ជាន់​ទី​ ២ ហើយ​មាន​បន្ទប់​គេង​ដ៏​ធំ​មួយ​។ បើនិយាយ​ពី​ គ្រឿងសង្ហារឹមវិញ សុទ្ធ​តែ​ទំនើបទាំងអស់ និងបាន​​រៀបចំយ៉ាង​ស្អាត​គួរ​ឲ្យ​ចង់រស់នៅ។ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ សូម​ទស្សនា​រូប​ភាព​ក្នុង​គេហដ្ឋាន​ដ៏​អស្ចារ្យ​របស់​ Fluke Jira និង​មិត្ត​ស្រី​ជា​ពិធីការនី​ដ៏​ល្បី​របស់​លោក​ទាំង​អស់​គ្នា​៖

*ព័ត៌មានជុំវិញ​តារាថៃ នៅទីនេះ!

*ព័ត៌មាន តារាអន្តរជាតិល្បីៗ

*ចុចអាន អស់សំណើច! ឪពុក​ម្ដាយ​ចេះតែសើចទៅ ឯកូនវិញ​ គ្នា​ឡើងឆ្ងល់

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី