Man Utd ​អត់​ជួប Barcelona ​ទេ ​តែ​អាច​ប៉ះ Real , Bayern ឬ Juventus ​នៅ Champions League

  • 2017-05-25 01:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ឈ្នះពាន ​UEFA Europa League ​យប់មិញ​នេះ ​ក្រុម​បិសាច​ក្រហម Manchester United ​មាន​ឱកាស​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​វិញ​ហើយ ​ដោយ​ស្ថិត​នៅ​ក្នុង​ Pot ​ទី​២ ​នៃ​ការ​ចាប់​ឆ្នោត។

ដោយ​ស្ថិត​ក្នុង Pot ​ទី​២ ​ក្រុម​របស់​លោក Jose Mourinho ​១​នេះ ​នឹង​អាច​គេច​ផុត​ពី​ក្រុម​ខ្លាំង​ៗ​ដូចជា Barcelona , Atletico Madrid , PSG , Porto ​និង Borussia Dortmund ​ជា​ដើម។ ផ្ទុយ​ទៅ​វិញ ​ក្រុម​ដែល​ Man Utd ​អាច​ជួប​វិញ​នោះ អាច​ជា​ Real Madrid, Bayern Munich, Juventus, Benfica, Shakhtar Donetsk, Monaco ​និង​ Spartak Moscow ​ឯ​ណោះ​វិញ ​ដែល​ស្ថិត​នៅ Pot ​ផ្សេង​ទៀត។

យ៉ាងណាមិញ ​ការ​ចាប់​ឆ្នោត​នោះ​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ ​ខណៈ​ដែល​ការ​ចាប់​ឆ្នោត​តាម​ពូល​នោះ​ទៀត​សោត ​គឺ​ក្រុម​ដែល​មក​ពី​ប្រទេស​ជាមួយ​គ្នា​មិន​អាច​ប៉ះ​គ្នា​បាន​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ