សម្រស់តារាស្រី កម្ពុជាកាត់ប៊ុលហ្គារី កំពុងទទួលការចាប់អារម្មណ៍ខ្លាំង
- 2017-05-25 06:44:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់តារាស្រី កម្ពុជាកាត់ប៊ុលហ្គារី កំពុងទទួលការចាប់អារម្មណ៍ខ្លាំង
ចន្លោះមិនឃើញ
តារាស្រីវ័យក្មេងកម្ពុជាកាត់ប៊ុលហ្គារី កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីយុវវ័យដោយសារតែសម្រស់របស់នាងតែម្ដង។
តារាស្រីកំពុងទទួលការចាប់អារម្មណ៍នេះមានឈ្មោះថា Stella អាយុ ១៩ឆ្នាំ មានឪពុកជាជនជាតិប៊ុលហ្គារី និងម្ដាយជាជនជាតិខ្មែរ។ នាងទើបប្រឡូកវិស័យសិល្បៈដំបូងក្នុងឆ្នាំ២០១៧នេះទេ ហើយត្រៀមនឹងបង្ហាញខ្លួនក្នុងវីដេអូភាគទូរទស្សន៍បែបយុវវ័យ We Are One Series របស់ក្រុមហ៊ុន Rooster Kool។
Stella លើកឡើងថាសព្វថ្ងៃខ្លួនកំពុងយកចិត្តទុក្ខដាក់ថតវីដេអូភាគក្នុងការបង្ហាញខ្លួនរបស់នាងក្នុងវិស័យសិល្បៈមួយនេះ ហើយសង្ឃឹមថាវីដេអូភាគមួយនេះនឹងមានការចូលចិត្តច្រើនពីយុវវ័យ ព្រោះរឿងនេះប្លែកខុសពីរឿងភាគទូរទស្សន៍របស់កម្ពុជាផ្សេងៗទៀត។
“រឿងនេះពី១ភាគទៅ១ភាគគឺមានភាពខុសប្លែកគ្នា គឺ១Episode និយាយពី Topic ១ អ៊ីចឹងហើយខ្ញុំគិតថាវាជារសជាតិថ្មី១ទៀតសម្រាប់វីដេអូភាគបែបយុវវ័យនៅកម្ពុជា" Stella បន្ថែម៕