ចេញ​សញ្ញា ៣ យ៉ាង​នេះ ហៅ​ជាង​ម៉ាស៊ីន​ត្រជាក់​ឲ្យ​ហើយ​ទៅ(វីដេអូ)

  • 2017-05-26 03:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីន​ត្រជាក់ ពេល​ដាក់​ប្រើ​ភ្លាម មិន​សូវ​ជា​មាន​បញ្ហា​ប៉ុន្មាន​ទេ តែ​ក្រោយ​ប្រើ​បាន ២-៣ខែ អ្នក​ខ្លះ​ក៏​ជួប​បញ្ហា​ដោយ​កត្តា​ផ្សេងៗ។ ក្រោយ​ជួប​ជាមួយ​លោក សាន ប៊ុនថន អ្នក​បណ្ដុះ​បណ្ដាល​ម៉ាស៊ីន​ត្រជាក់ Samsung រួច​មក លោក​បាន​លើក​ឡើង​ថា បើ​មាន​លេច​ចេញ​សញ្ញា ៣ ចំណុច​ដូច​ខាង​ក្រោម អ្នក​គួរ​តែ​ហៅ​ជាង​មក​មើល៖

  • ថយ​ភាព​ត្រជាក់៖ អ្នក​បណ្ដុះ​បណ្ដាល​រូប​នេះ​បាន​លើក​ឧទាហរណ៍​មួយ​គឺ ភ្លើង​ខ្សោយ​ដែល​បណ្ដាល​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ដំណើរ​ការ​មិន​អស់​កម្លាំង។ អ៊ីចឹង បើ​ទុក​បែប​នេះ​យូរ​ទៅ អាច​ធ្វើ​ឲ្យ​ខូច Compressor ហើយ​អ្នក​នឹង​ចំណាយ​កាន់​តែ​ច្រើន។ តែ​សម្រាប់​អ្នក​ប្រើ​ម៉ាស៊ីន​ត្រជាក់ Samsung ស៊េរី​ថ្មី 8 Pole Digital Inverter មិន​ជា​បញ្ហា​អី​ទេ ព្រោះ​ធានា Compressor ដល់​ទៅ ១០ ឆ្នាំ​ឯណោះ។
  • លាន់​សំឡេង៖ ចំណុច​នេះ​អាច​មក​ពី​ការ​ដំឡើង​ម៉ាស៊ីន​ត្រជាក់​ដោយ​ប្រើ​ទុយយោ​ខ្លី​ពេក ដែល​នាំ​ឲ្យ​ហ្គាស៍ (Gas) ពុះ​មិន​អស់​នាំ​ឲ្យ​ក្លាយ​ជា​ចំហាយ​ទឹក​ចូល​ទៅ​ក្នុង Compressor។ បើ​ចូល​ទៅ ខូច​តែ Compressor ម្យ៉ាង​មិន​ជា​អី​ប៉ុន្មាន​ទេ តែ​ពេល​ខ្លះ​នាំ​ឲ្យ​ខូច​ផ្នែក​ផ្សេងៗ​ដែល​ត្រូវ​ដូរ​អស់​លុយ​ច្រើន។ ម៉ាស៊ីន​ត្រជាក់ Samsung ថ្មី​នេះ​ក៏​ធានា​លើ​ផ្នែក​ផ្សេងៗ​ក្នុង​រយៈ​ពេល ១ ឆ្នាំ​ផង​ដែរ។
  • ស៊ី​ភ្លើង​ជាង​មុន៖ បញ្ហា​នេះ​អាច​មក​ពី​ម៉ាស៊ីន​ត្រជាក់​កក​ដី​នៅ​សំណាញ់​ច្រើន​ពេក ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ត្រូវ​ប្រឹង​ខ្លាំង​ជាង​មុន​ដើម្បី​បញ្ចេញ​ខ្យល់។ ត្រូវ​ឧស្សាហ៍​លាង​សម្អាត​វា​តាម​ដែល​អាច​ធ្វើ​បាន ហើយ​បើ​មិន​ចេះ​លាង​ទេ មើល​វីដេអូ​ខាង​ក្រោម​ដែល​លោក សាន ប៊ុនថន បង្ហាញ​ពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​លាង​សម្អាត​លើ 8 Pole Digital Inverter ៖

ការ​បង្ហាញ​ពី​របៀប​លាង​សម្អាត៖

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម