នីកូ ប៉ិន​តែង​ខ្លួន​អ៊ីចឹង ដឹង​១​ឈុត​នេះ​ចាយ​អស់​ប៉ុន្មានទេ?

  • 2017-05-26 02:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​ដឹង​ថា​តារា​ចម្រៀង​បែប​យុវវ័យ នីកូ គឺ​ពូកែ​តែ​ខ្លួន​និង ពូកែ​ជ្រើស​រើស​ម៉ូដ​សំលៀក​​បំពាក់​ក្នុង​ការ​ចូល​រួម​កម្មវិធី ដឹង​ទេ​១​ឈុត​នេះ​តារា​ប្រុស​វ័យ​ក្មេង​នេះ​ចំណាយ​អស់​ប៉ុន្មាន?

នីកូ​ បាន​ប្រាប់​ Sabay ថា​ សំលៀក​បំពាក់​មួយ​កំប្លេ​នេះ​លោក​ទិញ​​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​​ខ្លះ​យក​មក​ស្លៀក​បញ្ចូល​គ្នា​​ដើម្បី​ចេញ​ជា​ Style មួយ​ថ្មី​​ប្លែក​​សម្រាប់​ខ្លួន​ឯង​​​​ និង​​ដល់​​មហា​ជន​ដែល​តែង​តែ​គាំ​ទ្រ​កន្លង​មក​​។​

​“​​បើ​និយាយ​ពី​សំលៀក​បំពាក់​បំពាក់​ខ្ញុំ​មួយ​ឈុត​មក​ចូល​រួម​កម្ម​វិធី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នៅ​ថ្ងៃ​នេះ​មិន​ជា​ថ្លៃ​ប៉ុន្មាន​ទេ​បង​ ខោ​នេះ​ខ្ញុំ​ទិញ​ ២៤៩ ដុល្លារ​ហុង​កុង​ ស្មើ​នឹង​៣៣​ដុល្លារ​អាមេរិក​ ស្បែក​ជើង​និង​ស្រោម​ជើង​តម្លៃ​ ៨៤​ ដុល្លារ​ នាឡិកា​២០០ដុល្លារ​ អាវ​ក្នុង​៣​ដុល្លារ និង​ខ្សែ​កាឡៃ​នេះ​២០​ដុល្លារ​សរុប​ទៅ​ អស់​៣៤០ ដុល្លារ​" ។ នីកូ និយាយ​។

​សំលៀក​បំពាក់​មួយ​ឈុត​នេះ​ នីកូ ស្លៀក​ក្នុង​កម្មវិធី​ ព្រឹត្តិការណ៍​កម្រាល​ព្រំ​ក្រហម​លើក​ទី​២​​ក្រុម​គ្រួសារ​តារា​កម្ពុជា​ដើម្បី​រៃ​អង្គាស​ថវិកា​យក​ទៅ​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ​កន្លង​ទៅ​នេះ។​

ទស្សនា​មួយ​ឈុត​របស់​ នីកូ​ ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​​​

នីកូ៖ រឿង​រ៉ាវ​ទាក់​ទង​ នីកូ

ចុចអាន៖​ជុំវិញតារាជាតិ

ចុចអាន៖​អ៊ិន​ សុភិន​ បញ្ជាក់​ពី​រឿង "មន្តស្នេហ៍​លេខា​" ​លើ​ទូរទស្សន៍​ និង​​នៅ​រោង​កុន មាន​ភាព​ខុស​គ្នា

អត្ថបទ៖ ឆុង ស៊ីណាន