កែវ​ សុផេង​ សរសើរ​ក្រុមបឹងកេតថា​កាត​ក្រហម​ហើយ​នៅ​តែ​ខ្លាំង

  • 2017-05-26 03:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​បាល់ទាត់​ ភ្នំពេញក្រោន​ សរសើរ​ក្រុម​ បឹងកេត​ បើ​ទោះ​ជា​ត្រូវ​ពិន័យ​កាត​ក្រហម​ម្នាក់​ហើយ​នៅ​តែ​ខ្លាំង​ដដែលនា​ការប្រកួត​នៅលីគកំពូលម្សិលមិញនេះ។​

អោបមិត្តរួមក្រុម

កែវ​ សុផេង​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ជើង​ឯក​លីគ​កំពូល​រដូវ​ការ​ចាស់​មួយ​នេះ​ខ្លាំង​ មាន​គ្នា​ត្រឹម​១០នាក់​ទេ​ ប្រយុទ្ធ​នៅតែ​ល្អ​ រួម​ផ្សំ​ការពារ​រឹងមាំ​ទៀត​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​របស់​គេ​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​ទៀត​បាន។​ មុន​ចាប់​ផ្ដើម​ប្រកួត​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​គិត​ថា​ក្រុម​ខ្លួន​នឹង​អាច​រក​បាន​២គ្រាប់​លើ​ក្រុម​បាល់ទាត់​បឹងកេត។ ប៉ុន្តែគេមិនហ៊ានមើលងាយក្រុមមួយនេះថាក្រុមខ្លួននឹងឈ្នះឡើយ បាន​ត្រឹម​សង្ឃឹម ៥០%​ ប៉ុណ្ណោះមុនពេលប្រកួត។​

កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់​ភ្នំពេញក្រោន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ គេ​មិន​ដឹង​ថា​ក្រុម​បឹងកេត​ មាន​បញ្ហា​អ្វី​នោះ​ទេ​ អ្វី​ដែល​គេ​ដឹង​នោះ​គឺ​ក្រុម​មួយ​លេង​ធ្លាក់​ទម្រង់​បន្តិច​មួយ​រយៈ​ពេញ​ចុង​ក្រោយ​នេះ។​

កែង សុផេង

កែវ​ សុផេង​ បាន​ជួយ​ឲ្យ​ក្រុម​ភ្នំពេញក្រោន​ យក​ឈ្នះ​លើ​ក្រុម​បឹងកេត​ ដោយ​លទ្ធ​ ២-១​ ម្សិលមិញ​នេះ​នា​ជំនួប​ជើង​ទី២​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​ការ​ ឆ្នាំ​២០១៧​នេះ។​ ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ Cambodia All Star​ ដែល​ត្រូវ​ប្រកួត​ជា​ក្រុម​ Muangthong United​ របស់​ថៃ​នា​ថ្ងៃ​ទី១៦​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​