មាស ចាន់​ណា ៖ Singapore Cup ឆ្នាំ​​នេះ​ណាហ្គា​មាន​សង្ឃឹម​ច្រើន

  • 2017-05-26 03:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គវើល​​​មាន​ជំនឿ​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​ក្នុង​ការ​ប្រកួត​ពាន Singapore Cup 2017 នៅ​ទឹក​ដី​​​សិង្ហបុរី​ប៉ះ​ក្រុម ​Balestier Khalsa ។

មាស ចាន់ណា

​​គ្រូ​បង្វឹក​​កម្រិត A-License រូប​នេះ​បាន​ឲ្យ​ដឹង​ថា Balestier Khalsa មាន​កម្រិត​ប្រហាក់​ប្រហែល​ក្លឹប​​របស់​លោក។ ​​ពួក​គេ​​ប្រើ​កីឡាករ​បរទេស​បី​រូប​សុទ្ធតែ​ជា​កីឡាករ​មីយ៉ាន់ម៉ា ដែល​ធ្វើ​ឲ្យ​លោក​យល់​ថា ណាហ្គា​អាច​មាន​សង្ឃឹម​យក​ឈ្នះ​បាន។

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ​ក្រុម​ការងារ​របស់​លោក​បាន​​​ព្យាយាម​យក​វីដេអូ​ប្រកួត​កន្លង​មក​របស់ Balestier Khalsa មក​សិក្សា។ ក្រោយ​បាន​មើល​វីដេអូ​ទាំង​នោះ​មួយ​រយៈ​ពេល​ខ្លី​​ លោក​សន្និដ្ឋាន​បាន​ថា ​ក្រុម​របស់​សិង្ហបុរី​មួយ​នេះ​​​​លេង​ស្រដៀង​ក្រុម​លេខ​រៀង​​ទី​៥​ឬ​ទី​៦ ក្នុង​លីគ​កំពូល​កម្ពុជា​បច្ចុប្បន្ន។

​​កាល​ពី​ឆ្នាំ​២០១៦ ណាហ្គាវើល ​បាន​ប្រកួត​ចាញ់​ក្រុម Global FC ៥-០ ក្នុង​ពាន​រង្វាន់​ខាង​លើ។ ដោយ​ឡែក​​ឆ្នាំ​នេះ​ពួក​គេ​​​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​​ដើម្បី​ចូល​រួម​លេង​ពាន​នេះ​ដដែល​​នា​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧។ ខណៈ​ការ​ប្រកួត​រវាង​​​ក្រុម​ទាំង​ពីរ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧៕

ក្រុម ណាហ្គាវើល​ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​