Instagram​ ​បន្ថែម​មុខងារ​បង្ហោះ​រូប​ ​Portrait​ ​និង​ ​Landscape

  • 2017-05-26 09:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ ​Instagram​ ​ដែល​កំណត់​ឲ្យ​អ្នក​ប្រើប្រាស់​បង្ហោះ​រូបភាព​ ​ក្នុង​ទម្រង់​កា​រេ​បួន​ជ្រុង​ជា​យូរ​មក​ហើយ​នោះ​ ​បាន​បន្ថែម​មុខងារ​ថ្មី​ ​ដែល​អាច​បង្ហោះ​រូបភាព​ជា​ទម្រង់​បញ្ឈរ​ ​Portrait​ ​និង​ផ្ដេក​ទ្រវែង​ ​Landscape។

​ប្រិយមិត្ត​អាច​ធ្វើ​ការ​ទាញ​យក​ ​និង​អាប់ដេត​ ​បណ្ដាញ​សង្គម​ ​Instagram​ ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​បង្អស់​ទាំង​សម្រាប់​ ​iOS​ ​និង​ ​Andriod​ ​ដោយ​ឥត​គិត​ថ្លៃ​ ​ដើម្បី​អាច​ប្រើប្រាស់​មុខងារ​ថ្មី​ប្លែក​មួយ​នេះ។

ការ​ដាក់​ដំណើរការ​មុខងារ​ថ្មី​ខាង​លើ​ ​គឺ​ស្ថិត​ក្រោម​គម្រោង​ ​Instagram Direct​ ​ដែល​បណ្ដាញ​សង្គម​នេះ​សាក​ល្បង​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​មេសា​ ​២០១៧​ ​ហើយ​ប្រិយមិត្ត​ក៏​អាច​ផ្ញើ​រូបភាព​ប្រភេទ​ ​Portrait​ ​និង​ ​Landscape​ ​ទៅ​កាន់​សារ​នៃ​គណនី​នានា​បាន​ផង​ដែរ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ