ខ្លះ​ៗ​ ​ពី​បច្ចេកវិទ្យា​អាច​មាន​លើ​ ​Galaxy Note 8

  • 2017-05-26 09:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ស្មាតហ្វូន​អេក្រង់​ធំ​ភ្លឺ​ច្បាស់​ ​បំពាក់​រួច​ជា​ស្រេច​នូវ​ប៊ិច​ដែល​ប្រើប្រាស់​បាន​មុខងារ​ច្រើន​យ៉ាង​របស់​ ​Samsung​ ​ត្រកូល​ ​Note​ ​ដែល​បង្ហាញ​ខ្លួន​ជា​យូរ​មក​ហើយ​នោះ​ ​នឹង​ត្រៀម​ចេញ​ម៉ូដែល​ថ្មី​ ​ខណៈ​បច្ចេកវិទ្យា​ដែល​អាច​បំពាក់​លើ​វា​ត្រូវ​គេ​សន្និដ្ឋាន​ថា​មាន​ដូច​ខាង​ក្រោម។

រូបតំណាង Galaxy Note 8

ចេញ​លក់​ចន្លោះ​ខែ​សីហា​ ​និង​កញ្ញា​ ​ឆ្នាំ​ ​២០១៧​ ​Galaxy Note 8​ ​នឹង​ផលិត​ក្រោម​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្ម​ខ្ពស់​ជាង​ម៉ូដែល​មុន​ៗ​ ​ដែល​មាន​ឆ្លង​កាត់​ដំណាក់កាល​សាកល្បង​ដល់​ទៅ​ ​៨​ ​កម្រិត​ ​ហើយ​អាច​មាន​តម្លៃ​ប្រមាណ​ ​៨៥០​ ​ដុល្លារ។

អេក្រង់​ទំហំ​ ​៦,៤​ ​អ៊ីញ​គ្មាន​គែម​ ​និង​អាច​បង្ហាញ​រូប​ដល់​កម្រិត​ ​4K​ ​បូក​រួម​ជា​មួយ​ប៊ូតុង​ ​Home​ ​ប្រភេទ​ ​AI​ ​ដូច​មាន​លើ​ ​Galaxy S8​ ​និង​ ​S8 Plus។ កាន់​តែ​ពិសេស​ ​Galaxy Note 8​ ​អាច​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ ​អម​ជា​មួយ​បច្ចេកវិទ្យា​ឡាស៊ែរ​ស្កេន​ក្រយៅ​ដៃ​សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព​ ​និង​ការ​វាស់​ស្ទង់​ចង្វាក់​បេះដូង​ ​ក៏​ដូច​ជា​ស្ថានភាព​សុខភាព។

រូបតំណាង Galaxy Note 8

ចំពោះ​បិច​ ​S Pen​ ​របស់​ត្រកូល​ ​Note​ ​ដែល​អាច​នឹង​បំពាក់​លើ​ ​Samsung Galaxy Note 8​ ​គឺ​មាន​ភ្ជាប់​ជា​ស្រេច​នូវ​ឧបករណ៍​បំពង​សំឡេង​ ​ដែល​ប្លែក​មិន​ដែល​មាន​សម្រាប់​ម៉ូដែល​មុន​ៗ៕

វីដេអូរាងគំរូ Galaxy Note 8

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម