យន្តហោះឯកជនតម្លៃធូរបំផុត តែបំពាក់បច្ចេកវិទ្យាសុវត្ថិភាពមិនធម្មតា (វីដេអូ)
- 2017-05-27 07:41:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះឯកជនតម្លៃធូរបំផុត តែបំពាក់បច្ចេកវិទ្យាសុវត្ថិភាពមិនធម្មតា (វីដេអូ)
ចន្លោះមិនឃើញ
យន្តហោះឯកជនតម្លៃធូរបំផុត តែបំពាក់បច្ចេកវិទ្យាសុវត្ថិភាពមិនធម្មតា
Cirrus Vision SF50 ជាយន្តហោះផ្ទាល់ខ្លួនដែលមានតម្លៃទាបបំផុតនាពេលបច្ចុប្បន្ន ខណៈរូបរាង ការផលិត និងការបំពាក់បច្ចេកវិទ្យាមិនចាញ់យន្តហោះមានតម្លៃថ្លៃរបស់ក្រុមហ៊ុនធំៗដូចជា Airbus នោះទេ។ តម្លៃជិត ២ លានដុល្លារក្នុងមួយគ្រឿង Cirrus Vision SF50 ជាយន្តហោះដំបូងគេដែលមានការរចនាកន្ទុយរាងជាអក្សរ V និងម៉ាស៊ីនទោលនៅផ្នែកខាងលើ។ វាអាចហោះហើរក្នុងល្បឿនអតិបរមា ៥៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈកម្ពស់ដល់ ៨ ៥០០ ម៉ែត្រ និងប្រើចម្ងាយលើផ្លូវរត់តែ ៦២០ ម៉ែត្រដើម្បីហោះហើរ។
ក្រុងឌូបៃដាក់ដំណើរការប៉ូលិសមនុស្សយន្ត
ក្រុងអ្នកមានរបស់អារ៉ាប់រួមគឺ ទីក្រុងឌូបៃបានដាក់ឲ្យប៉ូលិសមនុស្សយន្តដំណើរការដើម្បីផ្តល់ជាជំនួយដល់ផ្នែកសន្តិសុខ និងភាពងាយស្រួលរបស់ប្រទេស។ ក្រោយបញ្ចប់សន្និសីទ GISEC កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រុងអ្នកមានក្នុងតំបន់អារ៉ាប់បានសម្រេចដាក់ពង្រាយមនុស្សយន្តដើរតួជាប៉ូលិស តាមដងផ្លូវនានារបស់ខ្លួនដើម្បីឲ្យទីក្រុងនេះកាន់តែលេចមុខលេចមាត់មួយកម្រិតទៀត។
Apple កុម្ម៉ង់អេក្រង់ OLED ១៨០ លានបន្ទះទំនងបែកចិត្តពីអេក្រង់ LCD
នៅសល់ជាង ៤ ខែទៀត វត្តមាន iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួនស្របពេលក្រុមហ៊ុន Apple ប្រារព្ធខួប ១០ ឆ្នាំនៃការផលិត iPhone។ របាយការណ៍មួយពីសារព័ត៌មាន The Bell បានចុះផ្សាយ ក្រុមហ៊ុន Apple បានចុះកុងត្រាកុម្ម៉ង់អេក្រង់ OLED បន្ថែមរហូតដល់ចំនួន ១៨០ លានបន្ទះ សម្រាប់បំពាក់មួយផ្នែកធំនៅលើ iPhone ឆ្នាំ ២០១៨ ដែលគ្រប់គ្នារំពឹងទុកថា អាចជា iPhone 9។
វីដេអូទាំងស្រុង៖