ចំណាកស្រុកកំណើត ទៅ​ធ្វើការច្រើនឆ្នាំ មកវិញ​សង់វិឡា៨ជាន់ និង​ជប់លៀង​ផ្អើលមួយភូមិ

  • 2017-05-27 02:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​ចាកចេញ​ពី​ស្រុក​កំណើត តាំង​ពី​នៅ​វ័យ​ជំទង់ ទៅ​កាន់​ទីក្រុង​ធំ Shenzhen ដើម្បី​ស្វែង​រក​ការងារ​ធ្វើ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។ ឥឡូវ​នេះ​រូបគេ​បាន​ក្លាយ​ជា​បុរស​ពេញ​រូបរាង និង​ត្រលប់​មក​ស្រុក​កំណើត​វិញ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល បុរស​ជនជាតិ​ចិន ដែល​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​រាប់​ឆ្នាំ​នេះ បាន​សាងសង់​ផ្ទះ​កម្ពស់ ៨ ជាន់ និង​ធ្វើ​ពិធី​ជប់​លៀង​ស្វាគមន៍​អ្នក​ស្រុក​យ៉ាង​បរិបូរ ដើម្បី​ប្រកាស​ការ​វិល​ត្រលប់​មក​វិញ​របស់​ខ្លួន។

ពិធី​ជប់​លៀង​ខាង​លើ បាន​ធ្វើ​ឡើង​នៅ​ដើម​សប្ដាហ៍​នេះ នៅ​ក្នុង​ស្រុក Gaozhou ភាគ​និរតី ខេត្ត Guangdong នៅ​ក្នុង​ផ្ទះ​វិឡា​ដែល​សាងសង់​អស់ ជិត ១,៥ លាន​ដុល្លារ។ នៅ​ក្នុង​ពិធី​ជប់​លៀង​ស្វាគមន៍​ការ​វិល​ត្រលប់​នេះ បុរស​ខាងលើ​បាន​ជួល​បុគ្គលិក រួម​ទាំង​ក្រុម​ចុងភៅ​ចំនួន ៥០ នាក់ ដើម្បី​ធ្វើ​ម្ហូប​អាហារ​បម្រើ​ដល់​ភ្ញៀវ​របស់​ខ្លួន។ លោក​បាន​អញ្ជើញ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង អ្នកស្រុក ចំនួន ២៥០ តុ ចូល​រួម​ពិធី​ជប់​លៀង ដែល​ចំណាយ​យ៉ាង​ហោច​ណាស់ ៤០ ០០០ ដុល្លារ។

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​បាន​ដឹង​ច្បាស់​ឡើយ​ថា បុរស​ខាង​លើ​នឹង​យក​វិឡា​កម្ពស់ ៨ ជាន់​នោះ​ធ្វើ​អ្វី ប៉ុន្តែ​វិឡា​ដ៏​ខ្ពស់​ស្កឹមស្កៃ​នេះ យ៉ាង​ហោច​ណាស់​មាន​បន្ទប់​ប្រណិត​នៅ​ជាន់​ទី ១ , ជណ្ដើរយន្ត និង បន្ទប់​ខារ៉ាអូខេ ផង​ដែរ៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម