លោក​យាយ​ ​Forever Young​ ​វ័យ​ ​៩៧​ ​ឆ្នាំ​ ​អាច​ប្រើ​ ​Facebook​ ​និង​សរសេរ​ ​Blog

  • 2017-05-28 03:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​ ​Forever Young​ ​គឺ​ជា​ឈ្មោះ​ដែល​មិត្តភ័ក្ដិ​ដាក់​ឲ្យ​ដូន​ចាស់​វៀតណាម​ដែល​ឈ្មោះ​ដើម​ ​Le Thi​ ​វ័យ​ ​៩៧​ ​ឆ្នាំ​ ​ដែល​គាត់​អាច​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ស្ទាត់​មិន​ចាញ់​ក្មេងៗ​នោះ​ទេ។

លោកយាយ Le Thi

ផ្ដើម​រៀន​ប្រើ​កុំព្យូទ័រ​កាល​ពី​អាយុ​ ​៨០​ ​ឆ្នាំ​ ​ហើយ​លើស​ពី​ការ​ប្រើប្រាស់​ ​Facebook​ ​លោក​យាយ​ ​Forever Young​ ​ក៏​អាច​សរសេរ​អត្ថបទ​ក្នុង​អ៊ីនធឺណិត​ ​(Blogger)​ ​បាន​ផង​ដែរ។

ចំណូល​ចិត្ត​ខាង​សរសេរ​ ​និង​គូរ​គំនូរ​ ​លោក​យាយ​ ​Forever Young​ ​បាន​បន្សល់​ស្នាដៃ​និពន្ធ​ ​និង​គំនូរ​ជា​ច្រើន​ ​ខណៈ​សៀវភៅ​ដែល​បោះ​ពុម្ព​ ​និង​អត្ថបទ​ក្នុង​ ​Blog​ ​របស់​គាត់​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​វៀតណាម។

ចាប់​កំណើត​ក្នុង​សម័យ​ដែល​គេ​មិន​ផ្ដល់​តម្លៃ​ ​និង​ភាព​ងាយ​ស្រួល​ដល់​ការ​សិក្សា​របស់​ស្ត្រី​ ​លោក​យាយ​ ​Forever Young​​​នៅ​តែ​ជម្នះ​លួច​រៀន​អាន​ ​និង​សរសេរ​ ​ព្រោះ​គាត់​ជឿ​ថា​ការ​អប់រំ​គឺ​ជា​កត្តា​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​រស់​ជីវិត​របស់​គាត់​កាន់​តែ​ស្រស់​បំព្រង៕

អានបន្ត៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ