មន្ទីរ​សាធារណការ បកស្រាយ​ហ្មត់ រឿង​គំនូស​ចរាចរ​លើផ្លូវ ម៉េចឆាប់រលុបម្ល៉េះ

  • 2017-05-28 05:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាពលរដ្ឋ​ តែង​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​គំនូស​ចរាចរ​នៅ​តាម​ដង​ផ្លូវ ឆាប់​រលុប​ម្ល៉េះ? ដោយ​ក្នុង​នោះ មាន​មនុស្ស​មួយចំនួន​លើក​ឡើង​តាម​ការ​យល់​ឃើញ​របស់​ខ្លួន ថា​យ៉ាង​នេះ​ យ៉ាង​នោះ​​រៀង​ខ្លួន​។ ដូច្នេះ​ដើម្បី​ស្រាយ​ចម្ងល់​ប្រជាពលរដ្ឋ ដែល​​បាន​លើក​ឡើង នោះ មន្ទីរ​សាធារណការ បាន​ ធ្វើ​ការ​ស្រាយ​ ដោយ​លើក​ឡើង​នូវ​មូលហេតុ ៤​យ៉ាង​សំខាន់​ៗ​។

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក ផ្លូវ​ការ​របស់​មន្ទីរ​សាធារណការ បាន​បកស្រាយ​ដូច​ខាង​ក្រោម​៖

១.យានយន្ត​ក្នុងស្រុក​ភាគ​ច្រើន​ជា​យានយន្ត​ចាស់ ដែល​ងាយ​ហូរ​ធ្លាក់​ប្រេង​ម៉ាស៊ីន​លើ​សាច់​ថ្នល់ បណ្ដាល​ឱ្យ​ឆាប់​សឹក ជាប់​ក្អែល។ ថ្នាំ​លាប​មិន​ធុន​ជាមួយ​ប្រេង​ម៉ាស៊ីន​ទេ។

២.សាច់​ផ្លូវ​សម្បូរ​ដី ឬ​ដី​ខ្សាច់ ដែល​កកិត​ពី​កង់​យានយន្ត​ងាយ​សឹក។

៣.ការ​បើកបរ​យានយន្ត​ជាន់​លើ​ថ្នាំ​លាប​ខ្សែ​គន្លង​ភាគ​ច្រើន មិន​ប្រកាន់​បើកបរ​ក្នុង​គន្លង​ខ្សែ។

៤.ការ​ដុត​កៅ​ស៊ូ​អ៊ុត​ដោយ​ប្រើ​ប្រេងកាត។

គួរ​បញ្ជាក់​ផង​ដែរ​ថា គំនូស​ចរាចរ​នៅ​លើ​ដង​ផ្លូវ​នានា គឺ​ដើម្បី​បង្ហាញ​ពី​ទិស​ដៅ​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​កំណត់​សម្គាល់​សម្រាប់​ផ្លូវ​ថ្មើរជើង ផ្លូវ​យានយន្ត ផ្លូវ​ម៉ូតូ ជា​ដើម​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​តែង​សម្គាល់​ឃើញ​ថា គំនូស​ចរាចរ​ទាំង​នោះ តែង​រលុប​វិញ​ បន្ទាប់​ពី​មាន​ការ​ជួសជុល ក៏​ដូច​ជា​កែ​លម្អ​ហើយ ក្នុង​រយៈពេល​ដ៏​ខ្លី​ ទើប​មន្ទីរ​សាធារណការ ចេញ​បក​ស្រាយ​៕​

អត្ថបទ៖ វឌ្ឍនៈ