ញាប់ពេក​ទេដឹង! កូរ៉េខាងជើង បាញ់​មីស៊ីល ១គ្រាប់​ទៀតហើយ ទាំងព្រលឹមអុល

  • 2017-05-29 00:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​មន្ត្រី​យោធា​អាមេរិក បាន​ឲ្យ​ដឹង​ថា កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​មួយ​គ្រាប់​ទៀត​ហើយ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ហើយ​បាន​ធ្លាក់​នៅ​ក្នុង​មហាសមុទ្រ។

ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​ចុង​ក្រោយ​បង្អស់​នេះ បាន​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន មាន​ប្រតិកម្ម​ភ្លាមៗ ខណៈ​កូរ៉េខាងជើង កំពុង​ធ្វើ​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដែល​មាន​សមត្ថភាព​អាច​បាញ់​ដល់​មូលដ្ឋាន​យោធា​អាមេរិក។

គួរ​បញ្ជាក់​ថា គ្រាប់​មីស៊ីល​បាន​បាញ់​នៅ​វេលា​ម៉ោង ៥ និង ៣៩ នាទី​ព្រឹក (ម៉ោង​ក្នុង​តំបន់) ចេញ​ពី​តំបន់​ក្បែរ​ទីក្រុង Wonsan ខេត្ត Kangwon នៃ​ប្រទេស​កូរ៉េខាងជើង ឆ្ពោះ​ទៅ​កាន់​ភាគ​ខាងកើត នៃ​ឧបទ្វីប​កូរ៉េ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍ ពី​អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង។

គ្រាប់​មីស៊ីល​ខាង​លើ ត្រូវ​បាន​គេ​សន្មត​ថា​ជា​ប្រភេទ «SCUD» និង​ហោះ​បាន​ចម្ងាយ​ប្រមាណ​ជា ៤៥០ គីឡូម៉ែត្រ។ សេចក្ដី​ថ្លែងការណ៍​ខាងលើ​បាន​បញ្ជាក់​បន្ថែម។

គួរ​រំលឹក​ឲ្យ​ដឹង​ផង​ដែរ​ថា​ ការ​បាញ់​មីស៊ីល​នេះ គឺ​ជា​លើក​ទី ៩ នៅ​ឆ្នាំ​ ២០១៧​​ នេះ និង​ជា​លើក​ទី​ ៣ ហើយ ក្រោយ​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន (Moon Jae-in) បាន​ចូល​កាន់​តំណែង៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី