សំឡេង​ "ទឹងៗ" ឧស្សាហ៍​ឮពេលជិះ​​យន្តហោះ ​មាន​អត្ថន័យ​បង្កប់អ្នក​ដំណើរ​គ្រប់​រូប​ត្រូវ​ដឹង

  • 2017-05-29 02:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​តាម​យន្តហោះ​ប្រហែល​ជា​ធ្លាប់​បាន​ឮសំឡេង​កណ្ដឹង​ទឹងៗ​អំឡុង​ពេល​ធ្វើ​ដំណើរ​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​សំឡេង​ទាំង​នេះ​តាម​ពិត​​មាន​អត្ថន័យ​បង្កប់​ ដែល​អ្នក​គួរ​យល់​ដឹង។

តាម​ការ​លើក​ឡើង​របស់​​លោក​ John Cox អ្នក​បើក​យន្តហោះ​ចូល​និវត្តន៍​មួយ​រូប​​ឲ្យ​ដឹង​ថា​ ជើង​ហោះ​ហើរ​នីមួយៗ​ប្រើ​សំឡេង​កណ្ដឹង​ក្នុង​ន័យ​ខុសៗ​គ្នា។ សំឡេង​ "ទឹង" ​មួយ​ដង​អាច​​មាន​ន័យ​ថា​ពីឡុត​ព្រមាន​អ្នក​បម្រើ​ការ​លើ​យន្តហោះ​ពី​ភាព​ចលាចល​ ឬ អាច​មាន​ន័យ​ថា​អ្នក​បម្រើ​ការ​សួរ​ទៅ​ពីឡុត​ថា​ចង់​បាន​កាហ្វេ​មួយ​កែវ​ ឬ​អត់។

ចំណែក​សំឡេង​ "ទឹង" ពីរ​ដង​​ជា​ធម្មតា​មាន​ន័យ​ថា​យន្តហោះ​កំពុង​ហោះ​ឡើង​ទៅ​កម្ពស់​ ៣ ០០០ ម៉ែត្រ។ ឯ​សំឡេង​ "ទឹង" បី​ដង​ឬ​ច្រើន​ជាង​នេះ​​បញ្ជាក់​ពី​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ ដូច​ជា​មាន​ករណី​អ្នក​ដំណើរ​កំពុង​ឈឺ​ធ្ងន់​ត្រូវ​ការ​ប្ដូរ​ទិសដៅ​ហោះហើរ​ជា​បន្ទាន់​ ឬ បញ្ហា​​អាកាសធាតុ​នៅ​ខាង​មុខ​ជា​ដើម។

ដូច​ដែល​បាន​រំលឹក​ពី​ដើម​ថា​ជើង​ហោះ​ហើរ​នីមួយៗ​ប្រើ​សំឡេង​កណ្ដឹង​ក្នុង​ន័យ​ខុសៗ​គ្នា ដូច​នេះ​​ការ​ដែល​​ចេញ​សំឡេង​ "ទឹង" ​កាន់​តែ​ច្រើន​ដង​មិន​មែន​សុទ្ធ​តែ​បញ្ជាក់​ពី​បញ្ហា​ធ្ងន់ធ្ងរ​​សម្រាប់​គ្រប់​ជើង​ហោះហើរ​នោះ​ទេ៕​​​​​​​​

ចុចអាន៖

ប្រភព៖ USAtoday | Rd   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី