James Jirayu ត្រៀម​បង្ហាញខ្លួន ក្នុង​រឿងភាគបុរាណជាមួួយតារាថៃល្បីៗ

  • 2017-05-29 03:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ស្នាដៃ​ថ្មី​មួយ​ទៀត​ហើយ​ ដែល​តារា​ប្រុស​ថៃ​ James Jirayu​ បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​បែប​បុរាណ​ ដែល​ត្រៀម​បញ្ចាំង​ក្នុង​ពេល​ខាង​មុខ​។

តារា​ប្រុស​ដែល​ទើប​ទទួល​បាន​ឋានៈ​ជា​ឯកអគ្គរាជទូតសុច្ឆន្ទៈ​ថៃ​-ជប៉ុន​ រូប​នេះ​ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ទេ​ ដោយសារ​ថ្មី​ៗ​នេះ​លោក​កំពុង​ត្រៀម​ស្នាដៃ​ថ្មី​មួយ​ទៀត​ តាម​រយៈ​រឿង​ភាគ​បុរាណ​ថៃ​ ដែល​មាន​ចំណង​ជើង​ថា​ "Neung Dao Fah Diew” ដែលត្រូវ​ដើរតួ​ជា​ វីរៈបុរស​អង់អាច​ម្នាក់​។

តួ​ឯក​ស្រី​ ដែល​ចាប់​ដៃគូ​ជាមួយ​ James ក្នុង​រឿង​នេះ​គឺ​ តារា​ស្រី​ Taew Natapohn ហើយ​ក្រៅពីនេះក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារា​ល្បី​ៗ​ប្រុស​ស្រី​ផ្សេង​ទៀត​ដូចជា៖ តារា​សម្ដែង​ Aum Atichart, Deaw Suriyon, Nattharika, Chintara ព្រមទាំង​តារា​ថៃ​ជា​ច្រើន​រូប​ទៀត​។

រឿង​ភាគ​ថ្មី​មួយ​នេះ​ នឹង​ត្រៀម​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ថៃ​ “Channel 3” ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​ហើយ ដូចនេះសូមរង់ចាំទស្សនាទាំងអស់គ្នា៕

ប្រភព៖ sharerice   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី