អតីតតារាចម្រៀងផលិតកម្ម KH ត្រលប់មកវិញការងារច្រើនឥតល្ហែ
- 2017-05-29 03:35:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតតារាចម្រៀងផលិតកម្ម KH ត្រលប់មកវិញការងារច្រើនឥតល្ហែ
ចន្លោះមិនឃើញ
អតីតអ្នកចម្រៀងប្រចាំផលិតកម្ម Reload Music ដែលភាគច្រើនស្គាល់ថា KHថ្មី ប្រាប់ថា លោកទទួលបានការងារច្រើនពេញដៃក្រោយពីសម្រេចចិត្តត្រលប់ចូលសិល្បៈវិញនៅដើមឆ្នាំនេះ។
ឆេងហាក់ បន្តថា បើគិតត្រឹមមួយខែចុងក្រោយនេះការងារដែលខ្លួនទទួលបាន មានដូចជា ពិធីករប៉ុស្តិ៍ទូរទស្សន៍ ពិធីករកម្មវិធីសប្បុរស ជាអ្នកចាត់ការទូទៅក្នុងក្រុមម៉ូដែល និងជាតួសម្ដែងជាដើម។ ក្រៅពីនេះ លោកក៏ត្រៀមផលិតភាពយន្តអប់រំខ្លី ជាមួយមិត្តនិស្សិតនៅសាកលវិទ្យាល័យរបស់ខ្លួនផងដែរ។
អ្វីដែលកាន់តែពិសេស និងធ្វើឲ្យលោកភ្ញាក់ផ្អើលនឹងខ្លួនឯងទៀតនោះ គឺលោកត្រូវបានអញ្ជើញជាគណៈកម្មការ និង ប្រធានក្រុមប្រកួតញ៉ាំប៊ឺហ្គឺហិល នៅហាងអាហារកូរ៉េថ្មីមួយផងដែរ។
ជុំវិញការសម្រេចចិត្តប្រឡូកក្នុងវិស័យសិល្បៈវិញ ឆេងហាក់ លើកឡើងពីថា៖ "បានជាបងសម្រេចចូលមកវិញព្រោះមានគេតែហៅជាញឹកញាប់ ហើយបងយល់ថា បើបងចូលសិល្បៈវិញពេលនេះ នឹងទទួលបានការងារច្រើន ទើបសម្រេចចិត្តចូលវិញពេញស៊ប់តែម្ដង"។
អតីតអ្នកចម្រៀងរូបនេះ រំលឹកពីមូលហេតុដែលខ្លួនដើរចេញពីសិល្បៈថា នៅឆ្នាំ២០១៣ លោកបានចូលច្រៀងនៅផលិតកម្ម Reload Music ឬភាគច្រើនគេហៅថា KH ថ្មី តែដោយសារតែរវល់ជាមួយការសិក្សាទើបសម្រេចឈប់ពីសិល្បៈ ហើយកាលណោះខ្លួនមិនបានឈប់ទាំងស្រុងទេ ពោលគឺលោកនៅបន្តទទួលថតម៉ូត ផ្សេងៗជាហូរហែ។