មិន​ញញើត Ariana Grande នឹង​ត្រឡប់ទៅ Manchester កន្លែងរង​​ការ​​បំផ្ទុះ​គ្រាប់​​បែក​វិញ ធ្វើរឿង​មួយ!

  • 2017-05-29 10:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Ariana Grande សន្យា​ថា​នឹង​ត្រលប់​មក​កាន់​ Manchester វិញ​សប្ដាហ៍​ក្រោយ​នេះ​ដើម្បី​ជា​កម្លាំង​ចិត្ត​ជួយ​ទៅ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ទី​២២​សប្តាហ៍​មុន។

ចំពោះ​ការ​ត្រលប់​មក​វិញ​លើក​នេះ តារា​ចម្រៀង​ប៉ុប​រូប​នេះ​នឹង​ប្រារព្ធ​ការ​ប្រគំ​តន្ត្រី​មួយ​ ដើម្បី​រៃ​អង្គាស​ប្រាក់​ជូន​ក្រុម​គ្រួ​សារ​ជន​រង​គ្រោះ​ចំពោះ​ហេតុ​ការណ៍​ដ៏​អាក្រក់​មួយ​នេះ។

បើ​យោង​ទៅ​តាម​សារព័ត៌មាន TMZ ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទី​ក្រុង នៅ​ថ្ងៃ​អាទិត្យ​ទី​៤ សប្ដាហ៍​ក្រោយ។ ដែល​ការ​ប្រគំ​តន្ត្រី​នេះ​នឹង​ចូល​រួម​ដោយ​តារា​ចម្រៀង​ល្បី​ៗ​ដ៏​ច្រើន​ផង​ដែរ។

​​​Ariana និង​អ្នក​ចាត់​ចែង​របស់​នាង​លោក Scooter Braun ដែល​ជា​អ្នក​ចាត់ចែង​ Justin Bieber ដែរ​នោះ​បាន​កំពុង​តែ​សស្រាក់​សស្រាំ​ដើម្បី​កក់​និង​អញ្ជើញ​តារា​ល្បី​ៗ​ផ្សេង​ទៀត​ដើម្បី​មក​ចូល​រួម​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​នេះ។ ​ ក៏​ប៉ុន្តែ​ការ​ប្រគំ​តន្ត្រី​លើក​នេះ​នឹង​ធ្វើ​ឡើង​នៅ​កន្លែង​ផ្សេង​មិន​មែន Manchester Arena ទេ​ ដោយ​សារ​តែ​នៅ​ទី​នោះ​មាន​ដក់​ជាប់​នូវ​ការ​ស្លាប់​ច្រើន​ពេក ដែល​បាន​កើត​ឡើង​ដោយ​សារ​ភេរវករ​ ISIS ឈ្មោះ​Salman Abedi បាន​បំផ្ទុះ​ខ្លួន​ឯង​ស្លាប់​នៅ​យប់​ថ្ងៃ​នោះ​វេលា​ម៉ោង ១០:៣៣​យប់។

​​គួរ​បញ្ជាក់​ថា​ប្រាក់​ចំណូល​ទាំង​អស់​នៃ​កម្ម​វិធី​ប្រគំ​តន្ត្រី​នេះ​នឹង​ប្រគល់​ជូន​ក្រុម​គ្រួ​សារ​រង​គ្រោះ​ទាំង​អស់​៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ