ចេញរូបរាងស្មាតហ្វូនប្រើកាមេរ៉ាភ្លោះដំបូងគេរបស់ Samsung

  • 2017-05-29 12:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ខែ​កន្លង​ទៅ​មាន​ដំណឹង​លេច​ធ្លាយ​ថា Samsung នឹង​បន្ត​បញ្ចេញ​ស៊េរី​ថ្មី​នៃ​ស្មាតហ្វូនត្រកូល C ដោយ​ម៉ូដែល​ថ្មីគឺ C10 និង C10 Plus ដោយរំពឹង​ថា​នឹង​​ប្រើ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ។ ពេល​នេះ​រូបភាព Render ដំបូង​នៃ Galaxy C10 បាន​បង្ហាញ​រូបរាង​ឡើង តាម​រយៈ​ការ​រួម​គ្នា​រវាង PriceBaba និង អ្នក​ចែក​ចាយ​ព័ត៌មាន​លេច​ធ្លាយ​ល្បី​ឈ្មោះ @OnLeaks។

រូបភាព Render បង្ហាញ​ពី​តួ​ខ្លួន​របស់ C10 មាន​ស្រោប​ដោយ​ខ្សែ​អង់តែននៅផ្នែកខាងលើ និងខាងក្រោម, ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​បែប​បញ្ឈរ និង ភ្លើង LED ភ្លោះ​ថែម​ទៀត​ផង។ នៅ​ខាង​មុខ​ទំនងជា​មាន​ទ្រនាប់ស្កេនក្រយៅដៃ, ប្រើ​រន្ធ​ត​ភ្ជាប់​ប្រភេទ USB Type-C, មាន​រន្ធ​ដោត​កាស​ប្រភេទ 3.5mm និង រន្ធ​បំពងសំឡេងនៅផ្នែកខាងក្រោម។ ក្រៅ​ពី​មាន​ប៊ូតុង Power និង ប៊ូតុងបិទ/បើកសំឡេង គេក៏ឃើញមានប៊ូតុងមួយទៀតដែលទំនងជាប៊ូតុង Bixby សម្រាប់​ដំណើរការជំនួយការ​ឆ្លាតវៃរបស់ Samsung។

មើលបន្ថែមរូបភាពខាងក្រោម​ដើម្បី​ឲ្យច្បាស់​ពីរូបរាង Galaxy C10 ៖

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម