FFC ​ចេញ​លិខិត​ពិន័យ​​ ទូច បញ្ចរ៉ុង ​ជុំវិញ​ករណី​ប្រើ​ហិង្សា​​ដាក់​អាជ្ញាកណ្ដាល

  • 2017-05-31 06:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC) បាន​ចេញ​សេចក្ដី​សម្រេច​ពិន័យ​កីឡាករ ទូច​ បញ្ចរ៉ុង ​មិន​ឲ្យ​ប៉ះពាល់​បាល់ទាត់​ចំនួន ៨ ខែ​និង​ប្រាក់​ចំនួន ១​លាន​រៀល​ជុំ​វិញ​ករណី​កីឡាករ​រូប​នេះ​បាន​ប្រើ​ហិង្សា​យក​ក្បាល​ទៅ​បុក​អាជ្ញាកណ្ដាល​ អំឡុង​​បឹង​កេត​ចាញ់​ភ្នំពេញ​ក្រោន ២-១ ​នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​កាល​ពី​ពេល​ថ្មី​​ៗ​នេះ។

​ការ​ប្រើ​ហិង្សា​របស់​ បញ្ចរ៉ុង ​​ដោយ​សារ​រូប​គេ​​ខឹង​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​​ (កាត​លឿង​ពីរ​ដង​) ដល់​ខ្លួន​ ក្រោយ​បង្កកំហុស​។ មុន​ពេល​សហព័ន្ធ​ចេញ​សេចក្ដី​សម្រេច​ពិន័យ​​​ខាង​ក្រោម​ ​អតី​ត​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​ត្រូវ​បាន​ក្លឹប​បឹង​កេត​របស់​គេ​ពិន័យ​កាត់​ប្រាក់​ខែ​មួយ​ចំនួន​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី